អបអរសាទរខួបលើកទី ២៣២ នៃទិវាបុណ្យជាតិអូស្រ្តាលី

(VOVWORLD) - នៅក្នុងសារទូរលេខអបអរសាទរទាំងនេះ ថ្នាក់ដឹកនាំវៀតណាមបានជូនពរចំពោះរាល់សមិទ្ធិផលដែលអូស្រ្តាលីសម្រេចបានលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែកដ៏សកម្មរបស់អូស្រ្តាលីសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក។ 

ក្នុងឱកាសអបអរសាទរខួបលើកទី ២៣២ នៃទិវាបុណ្យជាតិអូស្រ្តាលី (២៦ មករា ១៧៨៨ - ២៦ មករា ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអគ្គទេសាភិបាលអូស្រ្តាលី លោក David Hurley; លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរ ជូនចំពោះលោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលី និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានព្រឹទ្ធសភាអូស្ត្រាលី Scott Ryan និងប្រធានសភាជាន់ទាបអូស្ត្រាលី លោក Tony Smith។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណម លោក Pham Binh Minh ក៏បានផ្ញើសារទូរលេខ អបអរសាទរជូនដល់រដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Marise Payne ផងដែរ។

នៅក្នុងសារទូរលេខអបអរសាទរទាំងនេះ ថ្នាក់ដឹកនាំវៀតណាមបានជូនពរចំពោះរាល់សមិទ្ធិផលដែលអូស្រ្តាលីសម្រេចបានលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក នេះ ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែកដ៏សកម្មរបស់អូស្រ្តាលីសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំវៀត ណាមក៏បានបញ្ជាក់ពីគោលបំណង ចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី អោយមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរនិងកាន់តែស៊ីជម្រៅថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ