អបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងការទូតវៀតណាម-អ៊ីស្រាអែល៖ ការតាំងពិព័រណ៍ “អ៊ីស្រាអែលក្នុងដួងចិត្តហាណូយ”
(VOVWORLD) - ការតាំងពិព័រណ៍ “អ៊ីស្រាអែលក្នុងដួងចិត្តហាណូយ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៧ខែតុលា នៅទីក្រុងហាណូយ ក្នុងឱកាសអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-អ៊ីស្រាអ៊ែល។
ទិដ្ឋភាពនៃការតាំងពិព័រណ៍ (រូបថតៈ TTXVN) |
ព្រឹត្តិការណ៍នេះបានរៀបចំឡើង ក្នុងបំណងពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសរវាងទីក្រុងហាណូយនិងប្រទេសអ៊ីស្រាអែលផងដែរ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមលោក Nadav Eshcar បានសម្តែងក្តី សោមនាស្សរីករាយនិងឲ្យដឹងថា ការដែលស្ថានទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមបានប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ីស្រាអែល តាមរយៈការតាំងបង្ហាញនូវបច្ចេកវិទ្យាទំនើបនិងពិសេសរបស់អ៊ីស្រា អែល គឺសំដៅបង្ហាញភាពស្រដៀងគ្នានៃភាគីទាំងពីរ ក្នុងវិស័យច្នៃប្រឌិត និងជាសាក្សីនៃទស្សនៈវិស័យអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បច្ចេកវិទ្យាខ្ពស់ កសិ កម្មនិងវិទ្យាសាស្ត្រ។
ក្នុងឱកាសនេះ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបានបង្ហាញដល់ សាធារណៈជនរដ្ឋធានីប្រទេសអ៊ីស្រាអែល ជាពិសេសការដាក់បញ្ចូលនូវបច្ចេកវិទ្យាដាំដុះស្រូវនៅលើជញ្ជាំង ប្រព័ន្ធបង្ហូរទឹកជាដើម។ លោក Nguyen Duc Chung បានលើកឡើងថា បច្ចេកវិទ្យាទាំងនេះ អាចជួយវៀតណាមនិងទីក្រុងហាណូយក្នុងការសិក្សានិងអនុវត្តដំណោះស្រាយផ្សេងៗដើម្បីផ្លាស់ប្តូររូបសណ្ឋានតំបន់ទីក្រុង បង្កើនសមត្ថភាពក្នុងការបង្កើតកម្មវិធីបច្ចេកវិទ្យាខ្ពស់នៅក្នុងទីក្រុងតែម្តង៕