អបអរសាទរខួបលើកទី ៦៥ នៃទិវាជ័យជំនះ Dien Bien Phu - ជ័យជំនះដំណាលគ្នារបស់ប្រជាជនវៀតណាមនិងបារាំងទៅលើអាណានិគមនិយម

(VOVWORLD) -     ការបរាជ័យយោធារបស់បារាំងនៅ Dien Bien Phu កាលពីថ្ងៃទី ៧ ខែឧសភាឆ្នាំ១៩៥៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ដែលបញ្ជាក់ពីការបរាជ័យទាំងស្រុងរបស់រដ្ឋបារាំង ក្នុងការខិតខំប្រឹងប្រែងស្តារឡើងវិញនូវតំបន់អាណានិគមនៅឥណ្ឌូចិននិយាយដោយឡែក និងចក្រភពអាណានិគមនិយាយរួម បន្ទាប់ពីសង្រ្គាមលោកលើកទី ២ ត្រូវបានបញ្ចប់ជាស្ថាពរ។
អបអរសាទរខួបលើកទី ៦៥ នៃទិវាជ័យជំនះ Dien Bien Phu - ជ័យជំនះដំណាលគ្នារបស់ប្រជាជនវៀតណាមនិងបារាំងទៅលើអាណានិគមនិយម - ảnh 1 ជ័យជំនះព្រមៗគ្នារបស់ប្រជាជនវៀតណាមនិងបារាំងទៅលើអាណានិគមនិយមក្នុងជ័យជំនះ Dien Bien Phu

ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម សង្គមវិទូបារាំងលោក Saïd Bouamama បានឲ្យដឹងថា ប្រជាជនបារាំងមិនដែលគាំទ្រសង្គ្រាមនេះទេ។ ចលនាប្រឆាំងសង្គ្រាមនៅក្នុងប្រទេសវៀតណាមគឺពិតជារស់រវើកណាស់។ ទាហានរាប់រយនាក់បានចូលរួមក្នុងជួរកងទ័ពវៀតណាម     កម្មករធ្វើការនៅកំពង់ផែ និងផ្លូវដែកបានបដិសេធការលីសែងឥវ៉ាន់ និងការដឹកជញ្ជូនសព្វាវុធទៅកាន់ប្រទេសវៀតណាម។ យោងតាមលោក Saïd Bouamama ថា Dien Bien Phu មានសារៈសំខាន់ខ្លាំងណាស់ ពោលគឺជាការបរាជ័យនៃរបបអាណានិគម និងលទ្ធិរើសអើងពូជសាសន៍ក៏ដូចជារដ្ឋបារាំងផងដែរ។ ហើយនេះជាជ័យជំនះរបស់ប្រជាជាតិវៀតណាមនិងបារាំងតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ