អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជំនះ​សង្គ្រាម​ការពារ​ព្រំដែននិរតី

(VOVWORLD) - ដោយស្មារតីអន្តរជាតិដ៏ថ្លៃថ្លា “ជួយមិត្តគឺជួយខ្លួនឯង” កងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយនឹងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាផ្តួលរំលំកងទ័ពខ្មែរក្រហម រំដោះប្រជាជនកម្ពុជា។ 
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជំនះ​សង្គ្រាម​ការពារ​ព្រំដែននិរតី - ảnh 1 លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម (រួបថត៖ VOV)

នាព្រឹកថ្ងៃទី៦ ខែមករា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពហាណូយ និងសមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ តំបន់ហាណូយ បានរៀបចំពីធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែននិរតីនៃមាតុភូមិ និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាដណ្ដើមបានជ័យជំនះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកស្រី Le Kim Anh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖ ដោយស្មារតីអន្តរជាតិដ៏ថ្លៃថ្លា “ជួយមិត្តគឺជួយខ្លួនឯង” កងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយនឹងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាផ្តួលរំលំកងទ័ពខ្មែរក្រហម រំដោះប្រជាជនកម្ពុជា។ ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ រាជធានីភ្នំពេញត្រូវបានរំដោះទាំងស្រុង៖

“ជ័យជំនះសង្គ្រាមការពារព្រំដែននិរតីនៃមាតុភូមិ និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាដណ្ដើមបានជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពតបានអះអាងសារជាថ្មីម្តងទៀតនូវឆន្ទៈឯករាជ្យ ស្វ័យភាព និងស្មារតីមហាសាមគ្គីភាពជាតិ សាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ សុចរិត និងស្មោះស្ម័គ្ររបស់ប្រជាជនវៀតណាមហើយជាប្រភពកម្លាំងពលំដ៏ធំធេង វាយកម្ទេចរាល់ឧបាយកល និងសកម្មភាព

បំផ្លិចបំផ្លាញរបស់អនុភាពប្រតិកិរិយា ការពារយ៉ាងរឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីមាតុភូមិ។ ៤៥ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែគុណបំណាច់ និងពលីកម្មដ៏ធំធេងរបស់របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជានិច្ចកាលត្រូវបានប្រជាជាតិវៀតណាម និងកម្ពុជាចារឹកទុក ហើយត្រូវបានមនុស្សជាតិទទួលស្គាល់ផងដែរ”។

 ជាការឆ្លើយតប លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ ៧ មករា ១៩៧៩ បាននាំមកនូវសេរីភាពពេញលេញជូនប្រជាពលរដ្ឋកម្ពុជា។ លោកស្រីបានថ្លែងអំណរគុណម្តងទៀតដោយស្មោះ និងជ្រាលជ្រៅ ព្រមទាំងចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង ដែលមិនអាចបំភ្លេចបានរបស់បក្ស រដ្ឋ រណសិរ្ស កងទ័ព និង ប្រជាជនវៀតណាមជាភាតរៈ ដែលតែងតែលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេស សង្គ្រោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ដ៏ព្រៃផ្សៃ រួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពឡើងវិញសម្រាប់ប្រជាជនកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ