អបអរសាទរទិវាវិសាខបូជាអន្តរជាតិ៖ សាមគ្គីគ្នាដើម្បីពិភពលោកសន្តិភាពសម្រាប់មនុស្សជាតិ
(VOVWORLD) - នៅថ្ងៃទី១៨ ខែឧសភា ពិធីបុណ្យវិសាខបូជាអន្តរជាតិបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
គណៈប្រតិភូចូលរួមទិវាវិសាខបូជាអន្តរជាតិ (រូបថត៖ VOV-Washington) |
នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ១៩៩៩មក នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិប្រចាំឆ្នាំ ក្នុងគោលបំណង ទទួលស្គាល់ការរួមចំណែករបស់ព្រះពុទ្ធសាសនា ដែលជាសាសនាដ៏ចំណាស់ជាងគេមួយក្នុងពិភពលោក សម្រាប់ខាងវិញ្ញាណនៃជីវិតប្រជាជន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ ភាពសុខដុមរមនា និងការអភិវឌ្ឍ។
មតិថ្លែងក្នុងពិធីបានសង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិពោរពេញដោយការលំបាក និងភាពស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ពុទ្ធបន្ទូលដ៏មហិមាររបស់ព្រះពុទ្ធក៏ជាគោលដៅរបស់អង្គការសហប្រជាជាតិផងដែរ។ នោះគឺការលើកកម្ពស់ការយោគយល់គ្នារវាងប្រជាជន ធ្វើឲ្យមានសុខដុមកម្ម ជំរុញសន្តិភាព និងវឌ្ឍនភាព។ ថ្លែងមតិក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ លោក Dang Hoang Giang បានឲ្យដឹងថា ការប្រៀនប្រដៅរបស់ព្រះពុទ្ធ គឺជាប្រព័ន្ធទស្សនវិជ្ជាបែបវិទ្យាសាស្ត្រ និងបញ្ញា ដែលជាត្រីវិស័យសម្រាប់ដោះស្រាយបញ្ហាលំបាកនានានៃពិភពលោកសម័យទំនើប ដូចជាសង្គ្រាម ភាពក្រីក្រ រោគរាតត្បាត ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន...។ ទាំងនេះក៏ជាគោលដៅ និងគោលការណ៍ដែលអង្គការសហប្រជាជាតិខិតខំអនុវត្តផងដែរ៕