|
លោក Nguyen Thien Nhan អំពាវនាវឲ្យមានការរួមវិភាគទានរបស់ជនវៀតណាមនៅឯបរទេសក្នុង
បណ្ដាសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ |
(VOVworld) - នារសៀលថ្ងៃទី៧ មិថុនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមបានរៀបចំជំនួបសំណេះសំណាលជាមួយបញ្ញាវ័ន្តវៀត
ណាមនៅឯបរទេសបានត្រឡប់មកប្រទេសជាតិចូលរួមវេទិការបញ្ញាវ័ន្តវៀតណាម
នៅឯបរទេសអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសមាហរណកម្មរបស់វៀតណាមក្នុងដំណាក់
កាល២០១៦-២០២០។ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានឲ្យដឹងថាគោលដៅរបស់ វៀតណាមគឺដល់ឆ្នាំ២០៣០
ក្លាយទៅជាប្រទេសខ្លាំងក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងឆ្លាតមាន
ប្រភពធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ជាប់ចំណាត់ថ្នាក់ទី៣របស់
អាស៊ាន និងក្លាយទៅជាប្រទេសខ្លាំងក្នុងវិស័យទេសចរណ៍ទៀត ផង។លោក
Nguyen Thien Nhan បានអំពាវនាវឲ្យមានការរួមវិភាគទានរបស់ជនវៀតណាមនៅ
ឯបរទេសក្នុងបណ្ដាសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យទាំង៥នេះ៕