អំពើហឹង្សានៅតែប្រព្រឹត្តទៅនៅមីយ៉ានម៉ាភាគខាងលិច

អំពើហឹង្សានៅតែប្រព្រឹត្តទៅនៅមីយ៉ានម៉ាភាគខាងលិច - ảnh 1
អំពើហឹង្សានៅតែប្រព្រឹត្តទៅនៅមីយ៉ានម៉ាភាគ
ខាងលិច(រូបថតៈ Internet)

(VOVworld)-នាពេលរសៀលថ្ងៃទី ១២មិថុនា បណ្តាការវាយបំផ្លាញ់និងប៉ះទង្គិច
គ្នានៅតែប្រព្រឹត្តទៅនៅភូមិមួយចំនួនរបស់ទីក្រុង Sittway ភាគខាងលិចរបស់
មីយ៉ានម៉ា ដោយមិនអើពើដល់បទបញ្ជាប្រកាសភាពអាសន្ន ដែលបានប្រកាស ផ្សាយចាប់ពីថ្ងៃទី១០មិថុនា។ បណ្តាប្រភពព័ត៌មានតំបន់ឲ្យដឹងថា អំពើហឹង្សានៅ
តែកើតមានឡើងនៅភូមិមួយចំនួនរបស់ម៉ីយ៉ានម៉ា ដូចជាភូមិ Aung Mingala,
Ywathaya, NarziនិងKatheaជាដើម។ តាមវិទ្យុនិងទូរទស្សន៌ជាតិមីយ៉ានម៉ា នា
យប់ថ្ងៃទី ១២មិថុនា នៅភូមិ Danyawaddy របស់Sittway ផ្ទះ ចំនួន ៦ខ្នងត្រូវជន ប៉ះបោរដុតឆេះខ្ទេច។ ក៏ក្នុងថ្ងៃដ៏ដែល វិទ្យុសម្លែងនិងទូរទស្សន៌ជាតិមីយ៉ាន់ម៉ា
បានជូនដំណឹងថា រដ្ឋសភារបស់ប្រទេសនេះ នឹងចាប់ ផ្តើមកិច្ចប្រជុំលើកទី៤នៅ
រដ្ឋធានី Nay Pyi Taw នាថ្ងៃទី៤កក្កដាខាងមុខដើម្បីពិភាក្សាអំពីរបៀបដោះស្រាយ
វិបត្តិនៅរដ្ឋ Rakhine។​ ទន្ទឹមនឹងនោះ នឹងពិភាក្សា អំពីគំរោងច្បាប់រាប់សិបដែល នៅសេសសល់ពីកិច្ចប្រជុំមុននោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ