អំពើហឹង្សានៅអេហ្ស៊ីបធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស

អំពើហឹង្សានៅអេហ្ស៊ីបធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស - ảnh 1
អំពើហឹង្សានៅអេហ្ស៊ីបធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស (Image: tuoitre.vn)


(VOVworld) – នាថ្ងៃទី ១៦ សីហា មជ្ឈដ្ឋានមន្ត្រីអេហ្ស៊ីបបានព្រួយបារម្ភថា៖ អំពើហឹង្សាអាចផ្ទុះឡើងក្នុងទិវារំលឹកខួបអនុស្សារវរីយ៍លើកទី ១​ ឆ្នាំនៃបណ្ដា
ការប៉ះ ទង្គិចនៅវិហារឥស្លាម Al-Faith នៅរដ្ឋធានីគែរ។ មុននោះ នាថ្ងៃទី ១៥
សីហា ការប៉ះទង្គិចជាច្រើនបានកើតមានឡើងនៅតំបន់មួយចំនួននៅអេហ្ស៊ីប
ដែលធ្វើឲ្យ មនុស្សជាច្រើននាក់រងរបួស។ សម្ព័ន្ធភាពជាតិគាំទ្រភាពស្រប
ច្បាប់អេហ្ស៊ីប (NASL) ដឹកនាំដោយអង្គការភាតរៈឥស្លាម (MB) បានអំពាវនាវ
ឲ្យអ្នកគាំទ្រចូលរួមការធ្វើ បាតុកម្មដោយមានទិសល្លោក “សងសឹក”។ ក្នុង
ពេលនោះ នៅខ័ណ្ឌ Faysal និង Haram នៃខេត្ត Giza  កំលាំងប៉ូលីសត្រូវប្រើប្រាស់
ផ្សែងបង្ហូរទឹកភ្នែកដើម្បីរំសាយអ្នក គាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក
Mohamed Morsi។ មុននោះ នាថ្ងៃទី ១៤ សីហា មនុស្សចំនួន ៧ នាក់ត្រូវស្លាប់និង
រាប់សិបនាក់រងរបួសក្នុងបណ្ដាការប៉ះទង្គិច នៅអេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ