អភិបាលរដ្ឋ New York របស់អាមេរិកទៅបំពេញទស្សនកិច្ចនៅគុយបា
|
អភិបាលរដ្ឋ New York របស់អាមេរិកទៅបំពេញទស្សនកិច្ចនៅគុយបា |
(VOV)_នាថ្ងៃទី២០ មេសា អភិបាលរដ្ឋ New York របស់អាមេរិក លោក Andrew
Coumo បានដឹកនាំគណៈប្រតិភូ១ក្រុម មានអាជីវករចំនួន២០រូប ទៅបំពេញទស្សន
កិច្ចនៅគុយបា។ ថ្លែងមតិនៅក្នុងវេទិកា អង្គភាពអាជីវកម្ម New York (អាមេរិក) - គុយបា លោក Andrew Coumo បានសម្ដែងនូវមោទនភាព ជាដំណាងដើមដំបូង
របស់អាមេរិក មកបំពេញទស្សនកិច្ចនៅប្រទេសនេះ ចាប់តាំងពីពេលប្រទេស
ទាំងពីរដំណើរការកសាងទំនាក់ទំនងឡើងវិញ និងលោកក៏បានអះអាងថា៖នឹង
ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីទំនាក់ទំនងទ្វេភាគីត្រូវបានប្រ
ក្រតីឡើងវិញទាំងស្រុង។
មុននោះ អភិបាលរដ្ឋ New York លោក Andrew Coumo បានជួបសន្ទនាជា
មួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេស និងវិនិយោគពីបរទេសគុយបា លោក
Rodrigo Malmierca ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការពាណិជ្ជកម្មរវាង
ភាគីទាំងពីរ៕