អភិរក្សនិងពង្រីកតម្លៃរបស់កេរ្តិ៍ដំណែលជាតិពិសេស Oc Eo-Ba The នៅខេត្ត An Giang
(VOVWORLD) - នាព្រឹកថ្ងៃទី១០ កុម្ភៈ នៅទីរួមស្រុក Oc Eo ស្រុក Thoai Son គណៈកម្មាធិការ ប្រជាជនខេត្ត An Giang បានរៀបចំពិធីប្រកាសផែនការមេអំពីការអភិរក្ស ជួសជុល និងស្ដារឡើងវិញនូវកេរ្តិ៍ដំណែលជាតិពិសេស Oc Eo – Ba The ហើយទទួលស្គាល់ជា រតនវត្ថុជាតិ។
ចម្លាក់លៀនព្រះពុទ្ធ Linh Son Bac (មានអាយុកាលតាំងពីសតវត្សទី៣-៤មុនគ.ស) ដែលជាជារតនវត្ថុជាតិមួយក្នុងចំណោមរតនវត្ថុជាតិទាំង២ដែលកំពុងត្រូវបានរក្សាទុកនៅកេរ្តិ៍ដំណែលវប្បធម៌ Oc Eo ខេត្ត An Giang។ (រូបថត៖ VNA) |
កេរ្តិ៍ដំណែលជាតិពិសេស Oc Eo – Ba The មានផ្ទៃដីគម្រោងសរុបជាង ៤៣៣ ហិកតា។ ការរៀបចំផែនការមេគឺដើម្បីការពារទីកន្លែងនិង វត្ថុបុរាណ ដែលត្រូវបានរក ឃើញនៃកេរ្តិ៍ដំណែលជាតិពិសេស Oc Eo - Ba The; អភិរក្ស ជួសជុលកែលម្អ ហើយ ពង្រីកតម្លៃនៃកេរ្តិ៍ដំណែលជាតិពិសេសនេះ ឲ្យក្លាយជាតំបន់ស្រាវជ្រាវផ្នែកបុរាណវិទ្យា ព្រមទាំងដើម្បីកំណត់ឲ្យបានពេញលេញ ហើយបញ្ជាក់ឲ្យបានច្បាស់នូវតម្លៃនៃខឿន ស៊ីវីល័យ Oc Eo ដែលធ្លាប់បានរីកចម្រើនយ៉ាងត្រចះត្រចង់ ហើយរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងទេសចរណ៍នៃស្រុក Thoai Son និងខេត្ត An Giang ផង ដែរ។
ផ្ដើមពីនោះ តភ្ជាប់គោលដៅកំសាន្តសំខាន់ៗនៃខេត្ត An Giang និងតំបន់ដី សណ្តទន្លេ Cuu Long ដើម្បីបង្កើតជាផលិតផលទេសចរណ៍ដ៏ពិសេសដោយឡែក ទាក់ទងនឹងប្រវត្តិសាស្ត្រ - វប្បធម៌ បរិស្ថានទន្លេបឹងបួរ ជនបទ កសិកម្ម និង ទេសចរណ៍ស្វែងយល់អំពីខឿនវប្បធម៌ Oc Eo ផងដែរ។
នៅពិធីនេះដែរ គណៈចាត់តាំងបានប្រកាសសេចក្ដីសម្រេចរបស់ នាយករដ្ឋមន្រ្តី រដ្ឋាភិបាល វៀតណាមអំពីការទទួលស្គាល់ចម្លាក់លៀនព្រះពុទ្ធ Linh Son Bac (មាន អាយុកាលតាំងពីសតវត្សទី៣-៤មុនគ.ស) និងចិញ្ចៀន Nandin Giong Cat ៩ (អាយុ កាលតាំងពីសតវត្សទី៥ មុនគ.ស) ជារតនវត្ថុជាតិ។ រតនវត្ថុទាំងពីរនេះ នាបច្ចុប្បន្ន ត្រូវបានរក្សាទុកនៅគណៈគ្រប់គ្រង កេរ្តិ៍ដំណែលវប្បធម៌ Oc Eo ខេត្ត An Giang៕