អភិវឌ្ឍន៍ខេត្ត Quang Ninh ឲ្យក្លាយជាមជ្ឈមណ្ឌលប្រកបដោយថាមពល មជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ

(VOVWORLD) - នាយប់ថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតខេត្ត Quang Ninh (៣០ តុលា ១៩៦៣-៣០ តុលា ២០២៣) ដោយប្រធានបទ “សេចក្តីប្រាថ្នា កសាងខេត្ត Quang Ninh ជាខេត្តគំរូ សម្បូរធូធារ ស្រស់ស្អាត ស៊ីវិល័យ និងទំនើប។ 
អភិវឌ្ឍន៍ខេត្ត Quang Ninh ឲ្យក្លាយជាមជ្ឈមណ្ឌលប្រកបដោយថាមពល មជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងក្នុងពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតខេត្ត Quang Ninh (រូបថត៖ VOV)

ពិធីនេះប្រារព្ធឡើងតាមទម្រង់ធំនិងមិនធ្លាប់មានពីមុនមក ដោយមានអ្នកចូលរួមប្រហែល ១ម៉ឺននាក់ ក្នុងនោះមានសិល្បករ សិល្បការិនី តារាចម្រៀង និងក្បួនដង្ហែប្រមាណ ៤.០០០ នាក់។

អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ខេត្ត Quang Ninh ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈពេលដែលខេត្តបានបញ្ជាក់ពីតួនាទីនិងឋានៈរបស់ខ្លួន ជាបង្គោលកំណើននៃតំបន់ភាគខាងជើង។ លោកប្រធានរដ្ឋសង្ឃឹមថា ខេត្ត Quang Ninh នឹងបន្តអភិវឌ្ឍន៍ និងក្លាយទៅជាមជ្ឈមណ្ឌលប្រកបដោយថាមពល និងទូលំទូលាយ មជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ ច្រកទ្វារទៅកាន់តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង និងប្រទេសទាំងមូល។

អភិវឌ្ឍន៍ខេត្ត Quang Ninh ឲ្យក្លាយជាមជ្ឈមណ្ឌលប្រកបដោយថាមពល មជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ - ảnh 2ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

លោកប្រធានក៏បានស្នើឱ្យខេត្ត Quang Ninh អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនិងនិរន្តរភាព; ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការច្នៃប្រឌិតដ៏រឹងមាំនៅក្នុងគំរូកំណើន និងការផ្លាស់ប្តូរវិធីសាស្រ្តអភិវឌ្ឍន៍។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍវប្បធម៌ និងសង្គម ធានាបាននូវវឌ្ឍនភាព និងយុត្តិធម៌សង្គម។ ដូច្នេះហើយ ខេត្ត Quang Ninh ចាំបាច់ត្រូវបន្តវិនិយោគ អភិរក្ស និងលើកតម្កើងតម្លៃនៃប្រព័ន្ធបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏មានតម្លៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ បង្កើតជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ