អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់   របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព” - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VOV)

ថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់តំបន់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់តំបន់ចំពោះសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការអនុវត្តផែនការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្ដទន្លេក្រហម ដោយមានការតភ្ជាប់ មានរបកគំហើញ គ្រប់ជ្រុងជ្រោយ និរន្តរភាព និងប្រពៃណី។ ដោយធានាការសម្របសម្រួល និងទំនាក់ទំនងក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព; ធានាសន្តិសុខថាមពល សន្តិសុខស្បៀង សន្តិសុខប្រភពទឹក; ធានាការរួមផ្សំគ្នាយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាការពារជាតិ និងសន្តិសុខព្រំដែនសមុទ្រ និងកោះ;  រក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម។

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់   របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព” - ảnh 2លោកនាយករដ្ឋមន្ត្រីមើលផែនការតំបន់ដីសណ្ដទន្លេក្រហម ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ (រូបថត៖ VOV)

ទាក់ទិននឹងការងារ និងដំណោះស្រាយសំខាន់ៗ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្កើតជាបន្ទាន់ ផែនការអនុវត្តផែនការមេថ្នាក់តំបន់ ក្នុងស្មារតី “គោលនយោបាយបើកចំហ ហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងការគ្រប់គ្រងឆ្លាតវៃ”។ ម្យ៉ាងវិញទៀត ផ្តោតលើការរៀបចំរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ចឡើងវិញ បង្កើតគំរូកំណើនប្រកបដោយភាពច្នៃប្រឌិតក្នុងទិសដៅទំនើប ផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យមានសក្កានុពល ប៉ុន្តែមិនមានការលះបង់សន្តិសុខសង្គម ឬបរិស្ថានជាថ្នូរនឹងកំណើនសុទ្ធទាល់តែសោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ