អភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រ
(VOVWORLD) -យុទ្ធសាស្ត្រសេដ្ឋកិច្ចសមុទ្ររបស់វៀត ណាមដល់ឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ ២០៣០ ដែលត្រូវបានកំណត់ថា ទេសចរណ៍សមុទ្រជាផ្នែកមានទីតាំងសំខាន់។
រំពឹងទុកថា ដល់ឆ្នាំ២០២០ ទេសចរណ៍កោះសមុទ្រនឹងទាក់ទាញភ្ញៀវអន្តរជាតិចំនួន២២លាននាក់ ភ្ញៀវទេសចរជាតិចំនួន៥៨នាក់ ដោយចំណូលសរុបអាចទទួលបានដល់២០០ពាន់ ពាន់លានដុង។
ហេតុដូច្នេះ ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពផ្នែកទេសចរណ៍នេះ ឈានដល់ការកំណត់ពាណិជ្ជសញ្ញាកោះសមុទ្រវៀតណាមលើផែនទីអន្តរជាតិនាពេលខាងមុខ ត្រូវទាមទារឲ្យរដ្ឋអំណាចតំបន់ម្ចាស់ការនិងវាយតម្លៃឲ្យត្រឹមត្រូវសក្កានុភាពនិងប្រៀប ខ្លាំងដែលមានស្រាប់។ លោក Nguyen Anh Tuan ប្រធានវិទ្យាសា្ថនស្រាវជ្រាវអភិវឌ្ឍ ន៍ទេសចរណ៍នៃអគ្គនាយកទេសចរណ៍វៀតណាមបានឲ្យដឹងថា៖
“តំបន់នីមួយៗតែងតែមានប្រៀបខ្លាំងដោយឡែក ពីទិដ្ឋភាពធម្មជាតិ តម្លៃអេកូឡូស៊ីធម្មជាតិព្រមទាំងឧត្តមភាពខាងវប្បធម៌ប្រពៃណីឆ្នេរសមុទ្រទៀតផង។ ប្រសិនបើ យើងចេះធ្វើអាជីវកម្មនូវប្រៀបខ្លាំងទាំងអស់នេះ រួមទាំងការរៀបចំព្រឹត្តិការណ៍ទេស ចរណ៍តាមឆ្នេរសមុទ្រនោះ គឺអាចបង្កើតឡើងនូវផលិតផលទេសចរណ៍ពិសេស ទាក់ ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ”៕