អភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាពជាគោលការណ៍មុនក៏ដូចជាក្រោយរបស់វៀតណាម
(VOVWORLD) /  
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាឧបនាយករដ្ឋមន្ត្រីលោក Nguyen Thien Nhan (baodientu.chinhphu.vn) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី២០នៃទិវាបង្កើតសម្ព័ន្ធភាពសហករណ៍វៀតណាម(ទី២៩តុលា) នាយប់ថ្ងៃទី២៨តុលា ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមនិងជាឧបនាយករដ្ឋមន្ត្រីលោក Nguyen Thien Nhan បានមកទស្សនាជូនពរសម្ព័ន្ធភាពសហករណ៍វៀតណាម។ ថ្លែងមតិនៅពិធីជួប
ធ្វើការនេះ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពសហករណ៍ត្រូវជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាពផ្សាភ្ជាប់នឹងដំណើរការឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដើម្បីនាំវៀតណាម
ក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០២០។ លោក Nguyen
Thien Nhan បានលើកច្បាស់ថា៖
“នាពេលខាងមុខ សម្ព័ន្ធភាពសហករណ៍ត្រូវឧទ្ទេសនាមនិងផ្សព្វផ្សាយបណ្ដារូបសណ្ឋានសេដ្ឋកិច្ចសមូហភាពដែលធ្វើសកម្មភាពមានប្រសិទ្ធភាពដើម្បី
អ្នកធ្វើមិនទាន់បានល្អដែលមានអាជីពដូចគ្នារៀនសូត្រ ពីនោះបង្កើតការយកចិត្ត
ទុកដាក់និងជួយឧបត្ថម្ភខាងគោលនយោបាយ។ ស្មារតីគឺធ្វើយ៉ាងម៉េចដើម្បី
សកម្មភាពរបស់សម្ព័ន្ធភាពផ្សាភ្ជាប់នឹងសកម្មភាពរបស់ក្រសួងនានារដ្ឋាភិបាល៕”
-VOVWORLD