អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចភាគខាងត្បូង
(VOVWORLD) - រដ្ឋសភាបានអនុញ្ញាតឱ្យរដ្ឋាភិបាលពិនិត្យដើម្បីកែសម្រួល និងកំណត់តម្រូវការជាក់ស្តែង ដើម្បីរៀបចំកម្មវិធីសមស្របជាងសម្រាប់ដំណាក់កាល ២០២៦-២០៣០។
លោក Hau A Lenh រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ |
នាថ្ងៃទី ៣ ខែកក្កដា នៅទីក្រុង Can Tho គណៈកម្មាធិការជនជាតិភាគតិចបានសហការជាមួយក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា និងគណៈកម្មាធិការជនជាតិបានសម្របសម្រួលជាមួយក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា និងគណៈកម្មាធិការប្រជាជនទីក្រុង Can Tho រៀបចំសន្និសីទបូកសរុបរយៈពេល ២ ថ្ងៃ នៃការអនុវត្តកម្មវិធីគោលដៅជាតិសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១ - ២០២៣; ដំណោះស្រាយ និងភារកិច្ចសំខាន់ៗដំណាក់កាល ២០២៣-២០២៥ និងទិសដៅអនុវត្តន៍ដំណាក់កាល ២០២៦-២០៣០។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក Hau A Lenh រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិបានឲ្យដឹងថា៖
“យោងតាមស្មារតីដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី និងគណៈដឹកនាំកម្មវិធីគោលដៅជាតិគឺ យើងត្រូវបំពេញការងារចំនួន ៣។ ទីមួយរៀបចំសន្និសីទ ដើម្បីវាយតម្លៃលើការអនុវត្តចាប់ពីដើមអាណត្តិរហូតដល់ថ្ងៃទី៣០ ខែមិថុនា។ បញ្ហាទីពីរ គឺចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ប្ដេជ្ញាចិត្តអនុវត្តន៍កម្មវិធីគោលដៅជាតិ។ ទីបីរដ្ឋសភាបានអនុញ្ញាតឱ្យរដ្ឋាភិបាលពិនិត្យដើម្បីកែសម្រួល និងកំណត់តម្រូវការជាក់ស្តែង ដើម្បីរៀបចំកម្មវិធីសមស្របជាងសម្រាប់ដំណាក់កាល ២០២៦-២០៣០។ ទាំងអស់នេះគឺដើម្បីជួយបងប្អូនជនជាតិភាគតិចមិនថានៅទីកន្លែងណា ក៏ទទួលបានគោលនយោបាយសមស្របផងដែរ”៕