អភិវឌ្ឍន៍សេវាសាធារណៈជាតិនិងប្រព័ន្ធអេឡិចត្រូនិចបញ្ជរតែមួយ
(VOVWORLD) - នាថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង Hue បានប្រព្រឹត្តទៅសិក្ខាសាលាថ្នាក់ជាតិស្តីពីរដ្ឋាភិបាលអេឡិចត្រូនិកក្រោមប្រធានបទ "ការអភិវឌ្ឍសេវាសាធារណៈជាតិនិងប្រព័ន្ធអេឡិចត្រូបញ្ជរតែមួយ ដើម្បីរួមចំណែកក្នុងការលើកកំពស់សមត្ថភាពដើម្បីបម្រើប្រជាជននិងសហគ្រាស "។
រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលា |
សិក្ខាសាលានេះបានទាក់ទាញតំណងក្នុងស្រុកនិងបរទេសជាង ៤០០ នាក់ដែល ត្រូវបានរៀបចំឡើងដោយខុទ្ធកាល័យរដ្ឋាភិបាល ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម សមាគមសារព័ត៌មានឌីជីថលវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ។
ថ្លែងនៅក្នុងសិក្ខាសាលានេះ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានឲ្យដឹងថា វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ទី៨៨ក្នុងចំណោមបណ្តាប្រទេសនិងតំបន់ដែនដីចំនួន ១៩៣ ដែលត្រូវបានវាយតម្លៃលើការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក។ ដើម្បីសម្រេចបាននូវរបកគំហើញដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍន៍នៃរដ្ឋាភិបាលអេឡិចត្រូនិកនោះ វៀតណាមគប្បី ស្រាវជ្រាវនិងសិក្សារៀនសូត្រអំពីបទពិសោធន៍របស់ពិភពលោកដើម្បីកសាងជំហាននៃអនុវត្តជាក់ស្តែងដោយផ្ទាល់ សំដៅទទួលបាននូវប្រសិទ្ធភាពខ្ពស់ បំផុត។ គោលដៅនៃប្រទេសវៀតណាម ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ គឺការសុក្រឹត្យមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិចដោយឆ្ពោះទៅខឿនសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថលជាដើម៕