អភិវឌ្ឍព្រលានយន្តហោះជាតិប្រកបដោយចីរភាព

(VOVWORLD) - តាមផែនការមេ ព្រលានយន្តហោះ Long Thanh ត្រូវបានសាងសង់ដោយ ឈរលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា៤.០ ហើយមានកម្រិត 4F ដែលជាកម្រិតខ្ពស់ បំផុតតាមស្ដង់ដារនៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

នោះគឺប្រធានបទនៃសិក្ខាសាលា ដែលបានរៀបចំឡើងនាថ្ងៃទី១៩ ខែតុលា នៅរដ្ឋធានីហាណូយដោយវិទ្យាស្ថានស្រាវជ្រាវផែនការមេនិងការអភិវឌ្ឍ (PDI)។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលគម្រោងព្រលានយន្តហោះអន្តរជាតិ Long Thanh កំពុងទាក់ទាញការយកចិត្តទុកដាក់ជាច្រើននៃសង្គមទាំងមូល។

        តាមផែនការមេ ព្រលានយន្តហោះ Long Thanh ត្រូវបានសាងសង់ដោយ ឈរលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា៤.០ ហើយមានកម្រិត 4F ដែលជាកម្រិតខ្ពស់ បំផុតតាមស្ដង់ដារនៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ប្រសិនបើផែនការ នេះត្រូវបានរដ្ឋសភាអនុម័ត អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបើកការ ដ្ឋានសាងសង់ព្រលានយន្តហោះ Long Thanh នាដើមឆ្នាំ២០២១។

        នៅសិក្ខាសាលានេះ អ្នកជំនាញជាច្រើនបានលើកឡើងមតិស្ដីពីបញ្ហាជា ច្រើនដូចជា ការពង្រីកប្រសិទ្ធភាពនៃព្រលានយន្តហោះ ប្រព័ន្ធតភ្ជាប់ព្រលាន យន្តហោះ គំរូវិនិយោគសម្រាប់គម្រោងព្រលានយន្តហោះ និងការកៀរគរដើម ទុនសម្រាប់គម្រោងព្រលានយន្តហោះ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ