អភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅរបស់ជនរួមជាតិភាគតិចនិងតំបន់ព្រៃភ្នំ
(VOVWORLD) - នាថ្ងៃទី១ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបន្តសម័យប្រជុំពេញអង្គ ពិភាក្សាអំពីគម្រោង អភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ ព្រៃភ្នំ តំបន់មានលក្ខណៈរស់នៅលំបាក។
បណ្ដាសមាជិកសភាបានចាត់ទុកថា ការរៀបចំអនុវត្តគោលនយោបាយជនជាតិក្នុងប៉ុន្មានឆ្នាំកន្លងទៅបានបង្ហាញ អោយឃើញសមិទ្ធិសំខាន់ៗ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតី របស់ប្រជាជនត្រូវបានលើកស្ទួយជាជំហានៗ។ សមាជិកសភាលោក Nguyen Phuoc Loc នៅមណ្ឌលទីក្រុងហូជីមិញបានលើកមតិថា៖
“ការដែលរដ្ឋសភាអនុម័តលើកម្មវិធីគោលដៅជាតិ គម្រោងអភិវឌ្ឍ សេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ តំបន់មានលក្ខណៈរស់នៅ លំបាកនោះ នឹងធានាភាពឥតងាករេក្នុងបណ្ដាទស្សនៈរបស់បក្ស គោល នយោបាយច្បាប់របស់រដ្ឋស្ដីពីកិច្ចការជនជាតិ។ នេះពិតជាបញ្ហាយុទ្ធសាស្ត្រ យូរអង្វែងនិងបន្ទាន់ ជាភារកិច្ចចំពោះប្រព័ន្ធនយោបាយទាំងមូល ដើម្បីអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍សមភាពរវាងបណ្ដាជនជាតិ គោរព សាមគ្គីគ្នា ជួយឧបត្ថម្ភគ្នាអភិវឌ្ឍ ពង្រីកសក្ដានុភាពនិងឧត្តមភាពនៃតំបន់ជន ជាតិភាគតិចនិងតំបន់ព្រៃភ្នំ។ ព្រមទាំងពង្រីកស្មារតីខ្លួនទីពឹងខ្លួន លើកស្ទួយ ជីវភាពរស់នៅរបស់ជនរួមជាតិ ដោយផ្សាភ្ជាប់នឹងគោលនយោបាយអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ធានាសន្តិសុខការពារជាតិ ពង្រីកស្មារតីមហាសាមគ្គីជាតិទាំងមូលផង ដែរ”។
ចំណែកឯលោកស្រី Hoang Thi Thu Trang សមាជិការសភាមណ្ឌល Nghe An បានចាត់ទុកថា៖
“ខ្ញុំគាំទ្រចំពោះភារកិច្ច ដំណោះស្រាយដែលគម្រោងបានដាក់ចេញដើម្បី អភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។ បក្សនិងរដ្ឋ ត្រូវតែ ដាស់តឿនបាននូវសក្ដានុភាព ពង្រីកឧត្តមភាពនៃតំបន់ និងកម្លាំងផ្ទៃក្នុងរបស់ ជនរួមជាតិជាជនជាតិភាគតិច ដើម្បីធ្វើមានលើទឹកដីស្រុកកំណើតរបស់ខ្លួន។ ក្នុងចំណោមភារកិច្ចពោលខាងលើ គឺខ្ញុំចាត់ទុកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងព័ត៌មានទំនាក់ទំនង ការអភិវឌ្ឍប្រភពធនធានមនុស្សនិងការបង្កើតរបររកស៊ីគឺជាភារកិច្ចសំខាន់ជួរ មុខ”៕