អាមេនីពិភាក្សាជាមួយរុស្ស៊ីអំពីបញ្ហាព្រំដែនអាមេនី - អាស៊ែបៃហ្សង់

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pashinyan បានអះអាងថាជម្លោះព្រំដែននៅក្នុងតំបន់ទំនងជានាំមកនូវភាពតានតឹងថ្មី ហេតុដូច្នេះចាំបាច់ត្រូវដោះស្រាយឱ្យបានឆាប់ៗផងដែរ
អាមេនីពិភាក្សាជាមួយរុស្ស៊ីអំពីបញ្ហាព្រំដែនអាមេនី - អាស៊ែបៃហ្សង់ - ảnh 1 ទាហានរុស្ស៊ីចូលរួមជាមួយកម្លាំងរក្សាសន្តិភាពនិងឃ្លាំមើលការឈប់បាញ់នៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅលើផ្លូវឆ្ពោះទៅក្រុង Lachin ជាយក្រុងនៃទីក្រុង Stepanakert រដ្ឋធានីនៃតំបន់ Nagorny-Karabakh កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

នាថ្ងៃទី ១៣ ខែធ្នូ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានឲ្យដឹងថារដ្ឋមន្រ្តីការពារជាតិនៃប្រទេសនេះ លោក Vagharshak Harutyunyan ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងជម្លោះព្រំដែនអាមេនី - អាស៊ែបៃហ្សង់ ដោយមិនបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍ត្រីភាគីស្តីពីការបញ្ចប់សកម្មភាពអរិភាពនៅក្នុងតំបន់ Nagorno - Karabakh។

តំបន់ទាំងនេះមិនត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះទេ ពីព្រោះថានៅពេលដែលចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍នេះ តំបន់ស្ទើរតែទាំងអស់នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងអាស៊ែបៃហ្សង់។ ក្នុងរាល់ការចរចាមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយស្តីពីការកំណត់ព្រំដែនក្នុងតំបន់ទាំងនេះនៅឡើយ។

លោកនាយករដ្ឋមន្រ្តី Pashinyan បានអះអាងថាជម្លោះព្រំដែននៅក្នុងតំបន់ទំនងជានាំមកនូវភាពតានតឹងថ្មី ហេតុដូច្នេះចាំបាច់ត្រូវដោះស្រាយឱ្យបានឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ