អាមេរិកកំណត់ពេលវេលាចរចារពាណិជ្ជកម្មជាមួយអង់គ្លេស EU និងជប៉ុន
(VOVWORLD) - នាថ្ងៃទី១៦ ខែតុលា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានប្រកាសអំពីផែនការចាប់ផ្តើមដំណើរការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដាច់ដោយឡែកជាមួយអង់គ្លេស សហភាពអឺរ៉ុប (EU) និងជប៉ុន ដែលបានចាត់ទុកដូចជាការខិតខំប្រឹងប្រែងមួយ ចំណែករបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោកDonal Trump សំដៅធ្វើ តុល្យភាពពាណិជ្ជកម្មសកលលោកឡើងវិញ។
រូបភាពឧទាហរណ៍ (ប្រភព៖ TTXVN) |
តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឲ្យដឹងថា រដ្ឋអំណាចលោក Donal Trump នឹង ចាប់ផ្តើមដំណើរការចរចារពាណិជ្ជកម្មជាមួយជប៉ុន និង EU នាពាក់កណ្តាល ខែមករាឆ្នាំ២០១៩ខាងមុខ។ ក្នុងពេលនោះ កិច្ចចរចារជាមួយអង់គ្លេស ត្រូវបានរៀបចំឡើងបន្ទាប់ពីទីក្រុងឡុងដ៍ចាកចេញពី EU ឬហៅថា Brexit នាថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩។ យោងតាមមន្ត្រីរូបនេះ សេតវិមានបានសន្យានឹងបញ្ចប់រាល់ កិច្ចចរចារប្រកបដោយប្រសិទ្ធភាពយ៉ាងជាក់ស្តែងនិងត្រូវពេលវេលាសំរាប់ ពលករ កសិក ម្ចាស់កសិដ្ឋានសត្វពាហនៈនិងសហគ្រាសនានា។ គោលដៅនៃ កិច្ចចរចារទាំងនេះគឺផ្តោតលើការសម្រេចឲ្យបានសមភាព និង ធ្វើឲ្យតុល្យភាព ថែមទៀតក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិកនិងបណ្តាដៃគូនានាផងដែរ៕