អាមេរិកកសាងយុទ្ធសាស្ត្រដែលចាប់បង្ខំចិនត្រូវផ្លាស់ប្តូរការប្រព្រឹត្តនៅសមុទ្រខាងកើត
|
លោក Michael Fuchs (VOV) |
(VOV)_សិក្ខាសាលាលើកទី៤ ស្ដីពីសមុទ្រខាងកើត រៀបចំដោយមជ្ឈមណ្ឌល ស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ នៅទីក្រុង Washington DC ត្រូវបានបញ្ចប់នាព្រឹក
ថ្ងៃទី ១២ កក្កដា (តាមម៉ោងវៀតណាម) ដោយការផ្តើមគំនិតថ្មីជាច្រើន និងការវាយ តំលៃដ៏សែនសំខាន់ចំពោះគោលនយោបាយរបស់អាមេរិក ក្នុងការដោះស្រាយភាព
តាន តឹងនៅក្នុងតំបន់សមុទ្រខាងកើត។ ថ្លែងមតិនៅទីនេះ ឧបការីរង រដ្ឋមន្ត្រីការ បរទេសអាមេរិក ទទួលបន្ទុកយុទ្ធសាស្ត្រ និងបណ្ដាបញ្ហាពហុទិស លោក Michael
Fuchs បានលើកច្បាស់ថា៖ អំពើបង្ខំ និងគំរាមគំហែងប្រើអំពើហឹង្សារនៅសមុទ្រខាងកើតរបស់ចិន បានបង្កភាពតានតឹង ដែលមិនគ្រាន់តែជះឥទ្ធិពលដល់ភាគីទាក់ ទិននានាទេ ថែមទាំងចំពោះតំបន់ទាំងមូល និងពិភពលោកទៀតផង។ លោក Michael Fuchs បានអំពាវនាវអោយភាគីទាក់ទិននានាត្រូវប្រើដំណោះស្រាយការទូត រួមទាំងអ្នក អាជ្ញាកណ្ដាលអន្តរជាតិ ដើម្បីដោះស្រាយជំលោះ …លៗ។ ស្ដីពីគោលនយោបាយ របស់អាមេរិក ចំពោះតំបន់សមុទ្រខាងកើត អ្នកជំនាញការស្រាវជ្រាវអំពីចិនរបស់
CSIS លោកស្រី Bonnie Glaser បានចាត់ទុកថា៖ អាមេរិកគំពុងខំប្រឹងប្រែងបន្ធូរ
បន្ថយភាពតានតឹង និងខំប្រឹងប្រែងដោះស្រាយបញ្ហាជំលោះនៅទីនេះ។ លោកស្រី
Bonnie Glaser ក៏បានអោយដឹងដែរថា៖វ៉ាស៊ីនតោនកំពុង កសាងយុទ្ធសាស្ត្រមួយ ដើម្បីផ្លាស់ប្តូររាល់ការគិតគូរគ្មានអត្ថប្រយោជន៍របស់ចិន ដើម្បីចិនយល់ដឹងថា៖ការគំរាមគំហែងបណ្ដាប្រទេសជិតខាងនឹងធ្វើអោយគេត្រូវសងថ្លៃ ៕