អាមេរិកកែសម្រួលពន្ធប្រឆាំងការលក់បង្ខូចតំលៃបង្កងរបស់វៀតណាមចុះក្រោម១%


អាមេរិកកែសម្រួលពន្ធប្រឆាំងការលក់បង្ខូចតំលៃបង្កងរបស់វៀតណាមចុះក្រោម១% - ảnh 1
អាមេរិកកែសម្រួលពន្ធប្រឆាំងការលក់បង្ខូចតំលៃបង្កងរបស់វៀតណាមចុះក្រោម១% (VOV)

        Vovworld-អាមេរិកកែសម្រួលពន្ធប្រឆាំងការលក់បង្ខូចតំលៃបង្កងរបស់​វៀត​
ណាម​ចុះ​ក្រោម១%។​នេះជាលទ្ធផលដំបូងនៃវគ្គពិនិត្យរដ្ឋបាលលើក​ទី​៩​ដែល
​ក្រសួងពាណិជ្ជកម្មអាមេរិក (DOC) ទើប​នឹងបានប្រកាស។​ តាមនោះ​កំរិត​ពន្ធជា
មធ្យមនៃវគ្គពិនិត្យនេះចុះក្រោម១%ជាកំរិតទាបបើប្រៀបនឹងវគ្គ​លើកទី​៨។ ​តាម
គំរោងដល់ខែកក្កដាឆ្នាំនេះ ភាគីអាមេរិក​នឹងនាំចេញសាលក្រមចុង​ក្រោយ។
ដំណាងសមាគមកែច្នៃនិងនាំចេញ​ជលផល​វៀតណាម (VASEP) បាន​ឲ្យដឹងថា
ទោះបីជាសញ្ញាសកម្មបើប្រៀបនឹងវគ្គ​ពិនិត្យ​មុនក្តី​ប៉ុន្តែការអនុវត្តពន្ធ​ប្រឆាំងការ
លក់បង្ខូចតំលៃចំពោះបង្កងរបស់វៀតណាមគឺ​មិន​សមហេតុសមផល​នៅ​ឡើយ
និង VASEP នឹងបន្តមានលិខិតផ្ញើរជូន DOC ដើម្បីប្រឆាំង​ជំទាស់​សេចក្តីសំរេចចិត្ត
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ