អាមេរិកចាត់ទុកប្រទេស​ឥណ្ឌាជាដៃគូបច្ចេកវិទ្យាដែលអាចជឿ​ទុកចិត្តបាន

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នាថ្ងៃទី ១០ ខែមីនា បានឲ្យដឹងថា ឥណ្ឌាអាចក្លាយជាអ្នកផ្គត់ផ្គង់ស្នូលគ្រឿងអេឡិចត្រូនិក និងផ្នែករឹងដល់សហរដ្ឋអាមេរិក។
អាមេរិកចាត់ទុកប្រទេស​ឥណ្ឌាជាដៃគូបច្ចេកវិទ្យាដែលអាចជឿ​ទុកចិត្តបាន - ảnh 1រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar ក្នុងជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នៅទីក្រុង New Delhi កាលពីថ្ងៃទី ៩ ខែមីនា។ (ប្រភព៖ ANI)

ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌាលោក Shri Piyush Gopal នៅទីក្រុងញូវដេលី រដ្ឋមន្ត្រី លោកស្រី Raimondo បានសង្កត់ធ្ងន់ថា ឥណ្ឌាគឺជាដៃគូបច្ចេកវិទ្យាដែលអាចជឿទុកចិត្តបាន ហើយអាចក្លាយជាអ្នកផ្គត់ផ្គង់នៅក្នុង "ខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិចទាំងមូល មិនគ្រាន់តែ semiconductors ប៉ុណ្ណោះទេ"។ អញ្ជើ្ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យ semiconductor រដ្ឋមន្ត្រី Raimondo បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណងចង់ពង្រឹងទំនាក់ទំនងផ្នែកបច្ចេកវិទ្យាជាមួយឥណ្ឌា។

ប្រទេសឥណ្ឌាកំពុងស្វែងរកការទាក់ទាញទុនវិនិយោគបន្ថែមទៀតនៅក្នុងការផលិតបន្ទះឈីប និងអេក្រង់ តាមរយៈគម្រោងការលើកទឹកចិត្តមានតម្លៃ ១០ ពាន់លានដុល្លារ។ កាលពីឆ្នាំ២០២២ រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា នឹងផ្តល់ប្រាក់ ៥០% លើគម្រោងសាងសង់ទីតាំងផលិត semiconductor នៅក្នុងប្រទេស។

រដ្ឋមន្ត្រី លោកស្រី Raimondo បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការពង្រីកបច្ចេកវិទ្យាក្នុងស្រុកគឺ "សមស្របទាំងស្រុងទៅតាមបំណងប្រាថ្នា និងគោលដៅរបស់សហរដ្ឋអាមេរិក សំដៅបង្កើនភាពបត់បែននៃខ្សែសង្វាក់ផ្គត់ផ្គង់"។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានដឹកនាំគណៈប្រតិភូ រួមមាននាយកប្រតិបត្តិនៃធុរកិច្ចធំៗចំនួន ១០ ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានរឹតបន្តឹងកាន់តែខ្លាំងឡើងលើបច្ចេកវិទ្យា semiconductor របស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ