អាមេរិកចោទប្រកាន់ពីឧក្រិដ្ឋកម្មជាច្រើនលើជនសង្ស័យដែលផ្ញើរគ្រាប់បែកទៅ ដល់អ្នកនយោបាយនៃគណៈបក្សប្រជាធិបតេយ្យ
(VOVWORLD) - អាជ្ញាធរអាមេរិកបានចោទប្រកាន់មុខសញ្ញា Cesar Sayoc ដែលជាជន សង្ស័យក្នុងរឿងក្ដីផ្ញើរកញ្ចប់ផ្ទុកគ្រឿងផ្ទុកទៅដល់អ្នកនយោបាយនៃគណៈបក្សប្រជាធិបតេយ្យ ពីឧក្រិដ្ឋកម្មចំនួន៥ដែលអាចបណ្ដាលឲ្យជនសង្ស័យរូបនេះត្រូវប្រឈមមុខដាក់ពន្ធនាគារក្នុងរយៈពេល៥៨ឆ្នាំ។
ថ្លែងនៅសន្និសីទកាសែតនាថ្ងៃទី២៦ ខែតុលា រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក Jeff Sessions បានអោយដឹងថា មុខសញ្ញានេះត្រូវបានចោទប្រកាន់ពីឧក្រិដ្ឋកម្មចំនួន៥ ក្នុង នោះមានបទដឹកជញ្ជូនគ្រឿងផ្ទុះ បទផ្ញើរកញ្ចប់ផ្ទុកគ្រឿងផ្ទុះដោយខុសច្បាប់ បទគំរាមកំហែងអតីតប្រធានាធិបតីនិងមនុស្សមួយចំនួនទៀត។
មុននោះ នាព្រឹកថ្ងៃទី២៦ ខែតុលា ប៉ូលីសបានចាប់ខ្លួនមុខសញ្ញា Sayoc ដែលត្រូវជាប់សង្ស័យថា បានផ្ញើរកញ្ចប់ផ្ទុកគ្រឿងផ្ទុះទៅដល់អ្នកនយោបាយ និងឥស្សរៈជនដែលមានឥទ្ធិពលនៃគណៈបក្សប្រជាធិបតេយ្យរបស់អាមេរិក។ ជនសង្ស័យមានអាយុ៥៦ឆ្នាំនេះ ធ្លាប់ត្រូវបានចាប់ខ្លួនដោយសារទង្វើចោរកម្ម កម្មសិទ្ធិខុសច្បាប់ជាតិ Steroid ហើយធ្លាប់ត្រូវបានចោទប្រកាន់ពីអំពើគំរាម កំហែងវាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ២០០២ផងដែរ៕