អាមេរិកចិនកសាងបានរូបភាពសហប្រតិបត្តិការថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​                  

អាមេរិកចិនកសាងបានរូបភាពសហប្រតិបត្តិការថ្មី - ảnh 1
ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ានិងប្រធានរដ្ឋចិនលោកស៊ី ជីន​ពីង​
(រូបថត​VNA)

Vovworld- ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ានិងប្រធានរដ្ឋចិនលោក
ស៊ី ជីន​ពីង​បាន បញ្ចប់ ជំនួបកំពូល។ទោះបីជាមានការខ្វែងគំនិតមួយចំនួនក្តី
ប៉ុន្តែថ្នាក់ដឹកនាំទាំង២​រូបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសំដៅកសាង
ទំនាក់ទំនងមហាអំណាចតាមបែបថ្មី។ថ្លែងមតិក្នុងសន្និសិទកាសែតរួមបន្ទាប់ពី
 បញ្ចប់ រការចរចារ  លោក បា​រ៉ាក់ អូ​បា​ម៉ាចាត់ទុកថា៖ប្រទេសចិន១សន្តិភាព
ស្ថិរភាព និងសម្បូរុងរឿងជាប្រការល្អមិនត្រឹមតែចំពោះប្រជាជនចិន​ប៉ុណ្ណោះទេ
ថែមទាំងចំពោះអាមេរិកនិងសកលលោកទាំងមូលទៀតផង។លោកបា​រ៉ាក់
អូ​បា​ម៉ាសង្ឃឹមថា៖ប្រទេសទាំង២នឹងកសាងបានរូបភាពសហប្រតិបត្តិការថ្មី
ដោយឈរលើមូលដ្ឋានគោរពគ្នានិងរួមមានប្រយោធន៍។ លោកស៊ី ជីន​ពីង​បាន
អោយដឹងថា៖ជំនួយនៅរដ្ឋ Californiaក្នុងរយះពេល២ថ្ងៃ(ទី៧និង៨មិថុនា) កន្លង
ទៅគឺសំដៅកំណត់អនាគត​សំរាប់ទំនាក់ទំនងចិន-អាមេរិកនិងផែនការពង្រីកទំនាក់
ទំនងនេះ។ លោកស៊ី ជីន​ពីងនិងលោក បា​រ៉ាក់ អូ​បា​ម៉ាបានមូលមតិជាឯកឆ័ន្ទ
ថា៖នឹងបង្កើនដំណើរទស្សនកិច្ចនៅគ្រប់ជាន់ថ្នាក់និងរក្សា​ការផ្លាស់ប្តូរពត៌មានជា
ប្រចាំ។ភាគីទាំង២ឯកភាពជំរុញការជួបសន្ទនាស្តីពីយុទ្ឋសាស្រ្តនិងសេដ្ឋកិច្ច។ភាគីទាំង២ឯកភាពបង្កើនទំនាក់ទំនងយោធាឆ្ពោះទៅការកសាងរូបណ្ឋានទំនាក់
ទំនងយោធាថ្មីរវាងប្រទេសទាំង២។ភាគីទាំង២នៅឯកភាពបង្កើនកិច្ចសហប្រតិ
បត្តិការលើវិស័យថាមពល​ បរិស្ថាន និងសន្តិសុខ​អ៊ីនធឺណិតទៀតផង។ក្នុជំនួប
កំពូលលើកនេះថ្នាក់ដឹកនាំអាមេរិកនិងចិនបានពិភាក្សអំពីសភាពការណ៍លើឧប
ទ្វីបកូរ៉េ​ បញ្ហានុយក្លែអ៊ែររបស់អ៊ីរ៉ង  វិបត្តិនយោបាយនៅស៊ីរី​និងកិច្ចសហប្រតិបត្តិការ
ខាងសន្តិសុខនៅអាហ្វហ្កានិស្ថានក្រោយឆ្នាំ២០១៤ជាដើម។

លោកស៊ី ជីន​ពីង​បានអញ្ញើញលោក បា​រ៉ាក់ អូ​បា​ម៉ាទៅបំពេញទស្សនកិច្ច​នៅប្រទេស
ចិនដើម្បីដំណើរការចរចារប្រហាក់ប្រហែលព្រមទាំងសន្យារក្សាការចរចារតាមទូរសព្ទ
ជាមួយ លោក បា​រ៉ាក់ជាប្រចាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ