អាមេរិកចុះហត្ថលេខាលើក្រិត្យ​ស្តីពីការដាក់ទណ្ឌកម្មចំពោះវិស័យឧស្សាហកម្ម ដ៏សំខាន់ពីររបស់អ៊ីរ៉ង់

(VOVWORLD) -   កាលពីថ្ងៃទី ៨ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យដាក់ទណ្ឌកម្មថ្មីលើវិស័យរ៉ែនិងលោហធាតុ ដែលជាប្រភពចំណូលធំបំផុតចំនួន ២ របស់អ៊ីរ៉ង់ បន្ទាប់ពីប្រេងរ៉ែ។
អាមេរិកចុះហត្ថលេខាលើក្រិត្យ​ស្តីពីការដាក់ទណ្ឌកម្មចំពោះវិស័យឧស្សាហកម្ម ដ៏សំខាន់ពីររបស់អ៊ីរ៉ង់ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

ក្រិត្យនេះត្រូវបានលើកឡើងក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីទីក្រុង Tehran បានប្រកាសថានឹងលុបចោលកិច្ចសន្យាមួយចំនួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នាឆ្នាំ ២០១៥។ ភាគីអាមេរិកក៏បានព្រមានថាទីក្រុង Tehran នឹង"ទទួលរងនូវ សកម្មភាពជាច្រើនថែមទៀត" លើកលែងតែការផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន ។ យោងតាមលោក Trump បានឲ្យដឹងថា ទង្វើរនេះគឺសំដៅលើការកាត់បន្ថយប្រភពចំណូលពីការនាំចេញលោហធាតុឧស្សាហកម្មរបស់ប្រទេសអ៊ីរ៉ង់ ព្រមទាំងព្រមានដល់បណ្តាប្រទេស ដោយមិនអនុញ្ញាតឱ្យដែកថែបពីប្រទេសអ៊ីរ៉ង់និងលោហធាតុដទៃទៀតដែលឆ្លងកាត់កំពង់ផែសមុទ្ររបស់ខ្លួននោះទេ។ លោក Trump ក៏បានព្រមានដែរថា អ៊ីរ៉ង់អាចប្រឈមនឹងបទទណ្ឌកម្មផ្សេងៗទៀតប្រសិនបើមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួននោះឡើយ។ក៏ប៉ុន្តែ លោក Trump នៅតែសម្តែងក្តីសង្ឃឹមថានឹងជួបជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់នាថ្ងៃណាមួយនោះដើម្បីស្វែងរកការព្រមព្រៀងគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ