អាមេរិកឆ្ពោះទៅការអនុញ្ញាតនាំចូលផ្លែស្វាយនិងផ្លែទឹកដោះគោរបស់វៀតណាម
|
អាមេរិកឆ្ពោះទៅការអនុញ្ញាតនាំចូលផ្លែស្វាយនិងផ្លែទឹកដោះគោរបស់វៀតណាម (VNA) |
(VOVworld) – ក្រសួងកសិកម្មអាមេរិក (USDA) ទើបនឹងនាំចេញការផ្តើមគំនិត
យកមតិរបស់ប្រជាពលរដ្ឋអំពីការធ្វើវិសោធនកម្មបណ្ដាការកំណត់នាំចូលផ្លែ
ស្វាយរបស់វៀតណាម។ ដោយមានកាយវិការនេះ អាចអះអាងថា៖ ផ្លែស្វាយ នឹង
ក្លាយទៅជាផ្លែឈើទី ៦ របស់វៀតណាមដែលត្រូវបាននាំចូលក្នុងទីផ្សាអាមេរិក
ពីចុងឆ្នាំ ២០១៦ នេះ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាមេរិក លោក
Dao Tran Nhan បានឲ្យដឹងថា៖ ដើម្បីឈានចូលទីផ្សារពោរពេញទៅ ដោយ
សក្តានុភាពប៉ុន្តែចង្អៀតដូចអាមេរិក ផ្លែស្វាយរបស់វៀតណាមត្រូវឆ្លើយតប
នឹងបទដ្ឋានខ្ពស់នៃប្រព័ន្ធត្រួតពិនិត្យរបស់អាមេរិក។ មុននោះ នាថ្ងៃទី ១៩
កក្កដា កន្លងទៅ USDA ក៏បានផ្សាយព័ត៌មានអំពីការអនុញ្ញាតនាំចូលផ្លែ
ទឹកដោះគោ របស់វៀតណាមចូលក្នុងទីផ្សារអាមេរិក ចាប់ពីត្រីមាស ៤ ឆ្នាំ ២០១៦៕