អាមេរិកជំរុញឲ្យសម្ព័ន្ធមិត្តកាត់ផ្ដាច់ប្រភពចំណូលរបស់អ៊ីរ៉ង់
(VOVWORLD) -លោក Pompeo បានសង្កត់ធ្ងន់ថា គប្បីកាត់ផ្ដាច់ប្រភពជំនួយទាំងអស់ ដែលរដ្ឋាភិបាលអ៊ីរ៉ង់ប្រើប្រាស់ដើម្បីជួយឧបត្ថម្ភដល់ក្រុមប្រដាប់អាវុធនៅក្នុងតំបន់។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo |
នាថ្ងៃទី ១២ កក្កដា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានជំរុញឲ្យសម្ព័ន្ធមិត្តដាក់សម្ពាធផ្នែកសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ ព្រមទាំង ចោទប្រកាន់ថាតេអេរ៉ង់បន្តលក់អាវុធនៅមជ្ឈឹមបូព៌ា ទោះបីជាមានសេចក្ដីសម្រចចិត្តដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិក៏ដោយ។
មុនពេលជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខ និងកិច្ចការបរទេសនៃ សហភាពអឺរ៉ុប លោកស្រី Federica Mogherini នៅទីក្រុង Brussels របស់បែលហ្ស៊ិកនោះ លោក Pompeo បានសង្កត់ធ្ងន់ថា គប្បីកាត់ផ្ដាច់ប្រភពជំនួយទាំងអស់ ដែលរដ្ឋាភិបាលអ៊ីរ៉ង់ប្រើប្រាស់ដើម្បីជួយឧបត្ថម្ភដល់ក្រុមប្រដាប់អាវុធនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានចោទប្រកាន់ថាអ៊ីរ៉ង់បានផ្តល់ជំនួយដល់ករណីវាយប្រហារចំនួន ១១ ដង់នៅនៅអឺរ៉ុបចាប់តាំងពីឆ្នាំ ១៩៧៩មក៕