អាមេរិកដកកាំជ្រូច Patriot ចេញពីទួរគី

(VOVworld)-អាមេរិកនឹងដកប្រព័ន្ធកាំជ្រូច Patriot  ចេញពីទួរគីនាខែតុលាខាង
​មុខ បន្ទាប់ពីជួយឧបត្ថម្ភទួរគីបង្កើនសមត្ថភាពការពារដែនអាកាស សំដៅ ការ ពារប្រទេសនេះចំពោះមុខគ្រោះអាសន្នវាយប្រហារដោយកាំជ្រូចពីស៊ីរី។ តាម សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងទួរគីនាថ្ងៃទី១៦សីហា បេសកកម្មរបស់ អង្គការសន្ធិសញ្ញាអាត្លង់តិចខាងជើង (NATO) ដែលអូសបន្លាយរយៈពេល២ឆ្នាំ នៅប្រទេសជាសមាជិកនេះ នឹងបញ្ចប់នាខែតុលា២០១៥ ដោយពុំពន្យាពេល
ទៀតឡើយ។ មុននោះនាថ្ងៃទី១៥សីហា ក្រសួងការពារជាតិអាមេរិកបានជូន
ដំណឹងថា ប្រទេសនេះនឹងដកប្រព័ន្ធកាំជ្រូច Patriot ចំនួន២ស្ថានីយ៍ ចេញពីទួរគី
នាដើមឆ្នាំ២០១៦៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ