អាមេរិកដាក់ទណ្ឌកម្មថ្មីៗលើប្រទេសវ៉េណេស៊ុយអេឡា

(VOVWORLD) -នាថ្ងៃទី ១ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសការដាក់ទណ្ឌកម្មថ្មីទៅលើវិស័យនាំចេញមាសរបស់ប្រទេសវ៉េណេស៊ុយអេឡា។ 
អាមេរិកដាក់ទណ្ឌកម្មថ្មីៗលើប្រទេសវ៉េណេស៊ុយអេឡា - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump 

តាមសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Trump បានជូនដំណឹងទៅសមាជិកសភាអាមេរិកថាលោកទើបនឹងបានចុះហត្ថលេខាលើក្រឹត្យរដ្ឋបាលដោយហាមប្រាមឲ្យពលរដ្ឋ និងអង្គភាពអាមេរិកនានា ចូលរួមការជួញដូរមាសជាមួយ វេណេហ្ស៊ុយអេឡា។

ស្របពេលជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ក៏បានបង្ហាញនូវគោលនយោបាយដ៏តឹងតែងរបស់អាមេរិកចំពោះវ៉េណេស៊ុយអេឡា គុយបា និង Nicaragua ផងដែរ។ ក្នុង សុន្ទរកថាមួយនៅ ទីក្រុង Miami រដ្ឋ Florida លោក Bolton បានចោទប្រកាន់ប្រទេសគុយបាពីបទជួយឧបត្ថម្ភវេណេហ្សុយអេឡា ហើយបាននិយាយថា ក្រសួងការបរទេសអាមេរិកនឹងដាក់ទណ្ឌកម្មលើ អង្គភាពជាងចំនួនជាង ២០ នៃទីភ្នាក់ងារយោធា និងចារកម្មគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ