អាមេរិកដាក់ទណ្ឌកម្មលើពលរដ្ឋនិងអង្គភាពមួយចំនួនរបស់រុស្ស៊ីដែលពាក់ព័ន្ធដល់ការបោះឆ្នោតប្រធានាធិបតី

(VOVWORLD) - នាថ្ងៃទី ៣០ ខែកញ្ញា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើពលរដ្ឋរុស្ស៊ី ២ នាក់ ពីបទ មានទំនាក់ទំនងជាមួយទីភ្នាក់ងារស្រាវជ្រាវតាមអ៊ីនធឺណិត ដែលជាទីភ្នាក់ងាររុស្ស៊ីដែលត្រូវរដ្ឋអាជ្ញាពិសេសអាមេរិកកាលនោះគឺលោក Robert Mueller ចោទប្រកាន់ថា  ធ្វើអន្តរាគមន៍ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០១៦ កន្លងមក។

ក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រក្រសួងរតនាគារសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ី ២ នាក់ ត្រូវបានផ្តន្ទាទោស គឺលោក Denis Igorevich Kuzmin និងលោក Igor Vladimirovich។ ក្រៅពីនេះ នៅមានអង្គភាពអាជីវកម្មចំនួន ៣ នាវា ១ គ្រឿងនិងយន្ដហោះ ៣ គ្រឿង របស់រុស្ស៊ីក៏រងបទដាក់ទណ្ឌកម្មនៅពេលនេះដែរ។

សូមគូសបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ សភាអាមេរិកបានអនុម័តលើបទដាក់ទណ្ឌកម្មមួយចំនួនទៅលើរុស្ស៊ីដោយចោទប្រកាន់ថា ប្រទេសនេះបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។ យ៉ាងណាមិញ ប្រទេសរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ហើយបានចោទប្រកាន់ថាការអះអាងនេះគឺគ្មានមូលដ្ឋានទេ។ សូម្បីតែការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងដោយព្រះរដ្ឋអាជ្ញាពិសេស Robert Muller បានបញ្ចប់កាលពីខែឧសភាកន្លង មក ក៏បានបញ្ជាក់ថាមិនមានភ័ស្តុតាងណាមួយដែលថារុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិកនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ