អាមេរិកដាក់ពង្រាយកងកម្លាំងពិសេសនៅអ៊ីរ៉ាក់

អាមេរិកដាក់ពង្រាយកងកម្លាំងពិសេសនៅអ៊ីរ៉ាក់ - ảnh 1
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter (រូបថត៖Reuters)

(VOVworld) - រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី១៣ មករា
បានមានប្រសាសន៍ថា ទាហាននៃកងកម្លាំងកលយុទ្ធពិសេសរបស់អាមេរិកបាន
ទៅកាន់អ៊ីរ៉ាក់ ហើយកំពុងត្រៀមរៀបចំសហការជាមួយកងកម្លាំងនៃប្រទេសសាមី
ដើម្បីវាយប្រហារទៅលើមូលដ្ឋាននៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។លោក
 Carter បានឲ្យដឹងថែមទៀតថា អាមេរិកកំពុងមានផែនការ ដាក់ពង្រាយបន្ថែម
ទាហានចំនួន១ពាន់៨រយនាក់ទៅកាន់អ៊ីរ៉ាក់ក្នុងប៉ុន្មានខែខាង មុខនេះ។លោក
រដ្ឋមន្រ្តី Ashton Carter គ្រោងនឹងទៅកាន់រដ្ឋធានីប៉ារីសរបស់ បារាំង នាសប្ដាហ៍
ខាងមុខដើម្បីជួបសន្ទនាជាមួយសមភាគីនៃប្រទេសផ្សេងចំនួន ៦រួមមាន បារាំង
 អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលីនិងហូល្លង់ សំដៅអំពាវ នាវឲ្យការរួមវិភាគ
ទានក្នុងការប្រយុទ្ធប្រឆាំងនឹង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ