អាមេរិកដាក់ពង្រាយគ្រឿងបរិក្ខាយោធានិងកំលាំងកងទ័ពនៅទូទាំងទ្វីបអាស៊ី

(VOVWORLD) -  ថ្លែងមតិនៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IISS) កាលពីថ្ងៃទី ២១ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានប្រកាសថា កងទ័ពសហរដ្ឋអាមេរិកនឹងបន្តបញ្ជូននាវាកងទ័ពជើងទឹកចូលទៅក្នុងតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ។ 
អាមេរិកដាក់ពង្រាយគ្រឿងបរិក្ខាយោធានិងកំលាំងកងទ័ពនៅទូទាំងទ្វីបអាស៊ី - ảnh 1 រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper (រូបថត៖ Reuters)

លោក Mark Esper  បានឲ្យដឹងថាប្រទេសចិនបាន«ធ្វើបាប» ចំពោះសម្ព័ន្ធមិត្ត និងដៃគូនានារបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រខាងកើត ដែលមានបរិមាណប្រេងរ៉ែនិងឧស្ម័ន មានទឹកប្រាក់ចំនួនឡើងដល់ ២.៦០០ ពាន់លានដុល្លារអាមេរិក។លោក Mark Esper  បានមានប្រសាសន៍ថា៖

« គោលនយោបាយរបស់សហរដ្ឋអាមេរិកគឺដើម្បីការពារតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ ដែលក្នុងនោះប្រទេសទាំងអស់ក្នុងតំបន់ អាចរស់រានមានជីវិតនិងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពក្នុងសន្តិភាពហើយថែមទាំងធានាថាប្រទេសចិនមិនមានសិទ្ធិប្រែក្លាយដែនសមុទ្រអន្តរជាតិទៅជាតំបន់សមុទ្រដែលជាកម្មសិទ្ធផ្ទាល់ខ្លួននោះឡើយ»។

លោក Mark Esper   ក៏បានប្រកាសថានឹងបើកចំហរលទ្ធភាពនៃការធ្វើសន្ទនាជាមួយទីក្រុងប៉េកាំង ដោយបានបញ្ជាក់ថាមានកិច្ចពិភាក្សាមួយចំនួនជាមួយសមភាគីចិន ហើយលោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េ កាំងនៅចុងឆ្នាំនេះផងដែរ។ ទន្ទឹមនឹងនេះដែរ  លោក Mark Esper បានលើកឡើងពីគោលដៅនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបង្កើតប្រព័ន្ធចាំបាច់ ក្នុងការផ្លាស់ប្តូរក្នុងករណីមានវិបត្តិនិងពង្រឹងគោលជំហរប្រកួតប្រជែងបើកចំហនៅក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ