អាមេរិកដាស់តឿនការអនុម័តលើកិច្ចប្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរជាមួយវៀតណាម
|
អាមេរិកដាស់តឿនការអនុម័តលើកិច្ចប្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរជាមួយវៀតណាម (Image: VNA) |
(VOVworld) – វិទ្យាស្ថានថាមពលនុយក្លែអ៊ែរ (Nuclear Energy Institute NEI) និងបណ្ដាក្រុមហ៊ុនថាមពលនុយក្លេអ៊ែរផ្សេងៗរបស់អាមេរិកទើបនឹងបាន
ដាស់តឿនរដ្ឋសភានៃប្រទេសនេះអនុម័តលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
លើវិស័យថាមពលនុយក្លែអ៊ែរជាមួយវៀតណាមយ៉ាងឆាប់ៗហើយចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការជាមួយវៀតណាមនឹងរួមចំណែកជំរុញការនាំចេញនិង
បង្កើតបន្ថែមការងារធ្វើសំរាប់ប្រជាជន អាមេរិកផងដែរ។ អនុប្រធានក្រុមហ៊ុន
សេវ៉ាសកម្មថាមពលនិងឧស្សាហកម្ម Curtiss-Wright Corperation លោក Gary
Wolski បានចាត់ទុកថា៖ សេដ្ឋកិច្ចវៀតណាមបាន អភិវឌ្ឍន៍ស្ថិរភាពក្នុងរយៈ
ពេលកន្លងមក។ វៀតណាមមានផែនការផលិតកម្មអគ្គីសនី ដែរដោយថាម
ពលនុយក្លេអ៊ែរ ១ សែន MW ដល់ឆ្នាំ ២០៣០ និងបណ្ដារោងចក្រថាមពល
នុយក្លែអ៊ែរដំបូងនឹងដាក់ចូលធ្វើសកម្មភាព។ ក្នុងពេលនោះ អាមេរិកយកចិត្ត
ទុកដាក់ដល់ការអភិវឌ្ឍន៍ទីផ្សារនៅ ឯបទេស។ ដោយហេតុនេះ សក្តានុភាព
សហប្រតិបត្តិការរវាងប្រទេសទាំង ២ គឺធំធេង ណាស់៕