អាមេរិកដាស់តឿន​​ឱ្យ​កូរ៉េខាង​ជើង ​បន្ធូរបន្ថយ​ភាព​តានតឹង

(VOVWORLD) - អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក John Kirby នៅថ្ងៃទី២៤ ខែមករា បានលើកច្បាស់ថា សហរដ្ឋអាមេរិកបានបន្តអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់រាល់សកម្មភាពបង្កហេតុរបស់ខ្លួន ហើយវិលត្រឡប់ទៅតុចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយ ជៀសវាងការកើនឡើងនៃភាពតានតឹង។
អាមេរិកដាស់តឿន​​ឱ្យ​កូរ៉េខាង​ជើង ​បន្ធូរបន្ថយ​ភាព​តានតឹង - ảnh 1អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក John Kirby។ (រូបថត៖ AFP/TTXVN)

យោងតាមលោក Kirby ទីក្រុងវ៉ាស៊ីនតោននៅតែព្រួយបារម្ភ អំពីគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង ក្នុងការលើកកម្ពស់សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក ប៉ុន្តែលោកបានបញ្ជាក់ជាថ្មីថា អាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីតភ្ជាប់ការចរចាជាមួយកូរ៉េខាងជើងដោយមិនភ្ជាប់លក្ខខណ្ឌណាមួយឡើយ។ កាលពីចុងសប្តាហ៍មុន មន្ទីរប៉ង់តាហ្គោនក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនៅតែបន្តជឿជាក់ថា "ការទូតគឺជាមធ្យោបាយដ៏ល្អបំផុត" ដើម្បីសម្រេចឲ្យបាននូវគោលដៅរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។

សុន្ទរកថាខាងលើនេះ ត្រូវបាននាំចេញក្នុងបរិបទដែលក្នុងរយៈពេលតិចជាងមួយខែ ចាប់ពីដើមឆ្នាំ ២០២២ រហូតមកដល់ពេលនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួនបួនលើក។ ក្នុងនោះ ការសាកល្បងមីស៊ីលថ្មីបំផុតបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែមករា នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះ។ បច្ចុប្បន្ន មន្ត្រីយោធាកូរ៉េខាងត្បូងកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់ព័ត៌មានជាក់លាក់ អំពីវត្ថុហោះហើរដែលកូរ៉េខាងជើងទើបតែបាញ់បង្ហោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ