អាមេរិក​ដំឡើង​ថ្នាក់នៃ​បេសកកម្ម​ការទូត​ទទួល​បន្ទុក​​ប៉ាឡេស្ទីន

(VOVWORLD) - នៅថ្ងៃទី៩ ខែមិថុនា រដ្ឋបាលអាមេរិកបានដំឡើងថ្នាក់នៃបេសកកម្មការទូតទទួលបន្ទុកប៉ាឡេស្ទីន ដើរផ្ទុយនឹងការសម្រេចចិត្តរបស់អតីតប្រធានាធិបតី លោក Donald Trump ។
អាមេរិក​ដំឡើង​ថ្នាក់នៃ​បេសកកម្ម​ការទូត​ទទួល​បន្ទុក​​ប៉ាឡេស្ទីន - ảnh 1សេតវិមាននៅទីក្រុងវ៉ាស៊ីនតោន។ (រូបថត៖ THX/TTXVN)

ការសម្រេចចិត្តនេះ ត្រូវបាននាំចេញនៅមុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់តំបន់នេះ។

យោងតាមសេចក្តីសម្រេចចិត្ត "អង្គភាពកិច្ចការប៉ាឡេស្ទីន (PAU)" ត្រូវបានប្តូរឈ្មោះទៅជា "ការិយាល័យអាមេរិកសម្រាប់កិច្ចការប៉ាឡេស្ទីន (OPA)" ហើយត្រូវបានអនុញ្ញាតឲ្យរាយការណ៍ដោយផ្ទាល់ អំពីបញ្ហាសំខាន់ៗទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

មុនពេលត្រូវបានបន្ទាបថ្នាក់ទៅជា PAU ការិយាល័យនេះគឺជាស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុងហ្សេរុយសាឡឹម។ នៅពេលអតីតប្រធានាធិបតី លោក Donald Trump កំពុងកាន់តំណែង លោកបានបិទស្ថានកុងស៊ុលជាផ្លូវការ ហើយបានប្រែក្លាយការិយាល័យនេះទៅជា PAU ក្រោមការគ្រប់គ្រងរបស់ស្ថានទូតអាមេរិក ដែលត្រូវបានផ្លាស់ទី ចេញពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្សេរុយសាឡឹមកាលពីឆ្នាំ២០១៨ ។

នៅថ្ងៃទី៩ ខែមិថុនានេះដែរ បេសកជនពិសេសរបស់ក្រសួងការបរទេសអាមេរិក លោក Hady Amr បានមកដល់ទីក្រុង Ramallah ដើម្បីជួបជាមួយមន្ត្រីប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ