អាមេរិកត្រៀមខ្លួនជាស្រេចចរចាជាមួយរុស្ស៊ីលើសន្ធិសញ្ញា New Start

(VOVWORLD) - សហរដ្ឋអាមេរិកចាត់ទុកការផ្អាកសន្ធិសញ្ញានេះ ជាឥរិយាបទ មិនទទួលខុសត្រូវក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខសម្រាប់ សហគមន៍អន្តរជាតិ។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Victoria Nuland កាលពីថ្ងៃទី ២៤ ខែកុម្ភៈ បាននិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួន ជាស្រេចចាប់ផ្តើមការចរចាជាមួយរុស្ស៊ីលើសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) ចាប់ពីថ្ងៃនេះតទៅ ប្រសិនបើរុស្ស៊ីបង្ហាញយ៉ាងច្បាស់អំពី សុច្ឆន្ទៈលើបញ្ហានេះ។ សហរដ្ឋអាមេរិកចាត់ទុកការផ្អាកសន្ធិសញ្ញានេះ ជាឥរិយាបទ មិនទទួលខុសត្រូវក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខសម្រាប់ សហគមន៍អន្តរជាតិ។
មុននោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងសុន្ទរកថាកាលពីថ្ងៃទី ២១ ខែកុម្ភៈ នៅចំពោះមុខរដ្ឋសភាបានប្រកាសពីការផ្អាកការចូលរួមសន្ធិសញ្ញា New START ប៉ុន្តែមិនដកខ្លួនចេញពីសន្ធិសញ្ញានេះទេ។ លោកប្រធានាធិបតីរុស្សីបាន សង្កត់ធ្ងន់ថា មុននឹងត្រឡប់ទៅការពិភាក្សាអំពីការគោរពសន្ធិសញ្ញានេះ រុស្ស៊ីត្រូវ ស្វែងយល់ឲ្យបានច្បាស់អំពីឃ្លាំងអាវុធ មិនត្រឹមតែរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំង របស់មហាអំណាចនុយក្លេអ៊ែរផ្សេងទៀតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដូចជា៖ អង់គ្លេស និងបារាំងទៀតផង។ កាលពីថ្ងៃទី ២២ ខែកុម្ភៈ សភាជាន់ ទាបរុស្ស៊ី (ឌូម៉ាជាតិ) បានអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការផ្អាកសន្ធិសញ្ញា New START របស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ