អាមេរិកត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានៅកូរ៉េខាងជើងដោយឯកតោភាគី

អាមេរិកត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានៅកូរ៉េខាងជើងដោយឯកតោភាគី  - ảnh 1
អាមេរិកត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានៅកូរ៉េខាងជើងដោយឯកតោភាគី (VNA)


(VOVworld) – នាថ្ងៃទី ៦ មេសា ប្រធានាធិបតីអាមេរិក លោក Donald Trump
បានប្រកាសថា៖ លោកត្រៀមខ្លួនជាស្រេចធ្វើសកម្មភាពដោយឯកតោ ភាគី
ដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រសិនបើ ចិនមិនជួយ
ឧបត្ថម្ភក្នុងបញ្ហានេះទេ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងកា
លៈទេសៈប្រធានរដ្ឋចិន លោក Xi Jinping បានមកបំពេញទស្សនកិច្ចនៅអាមេរិក
ដើម្បីចូលរួមសន្និសីទកំពូលដំបូងជាមួយប្រធានាធិបតីអាមេរិក លោក Donald
 Trump។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានស្តីអំពីបញ្ហានេះ លោក  
Donald Trump សម្តែងជំនឿជាក់ថា៖ ចិននឹងមានគោលបំណងជួយឧបត្ថម្ភ
អាមេរិកក្នុងបញ្ហានេះ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex
Tillerson បានអំពាវនាវឲ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនចំពោះកូរ៉េខាងជើង
ហើយចាប់បង្ខំប្រទេសនេះបញ្ចប់រាល់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ខ្លួន។
លោកសង្កត់ធ្ងន់ទៀថា៖ ទោះបីជាប្រើប្រាស់សិទ្ធិរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិ
សុខ អ.ស.ប. ឬ ឈើឃ្នាស់សិទិ្ធអំណាចថ្មីក្តី ប៉ុន្តែ ចិនអាចក្លាយទៅជាផ្នែកមួយ
 ក្នុងយុទ្ធសាស្ត្រថ្មីសំដៅបញ្ចប់រាល់ទង្វើប្រថុយប្រថានរបស់ព្យុងយ៉ាងដើម្បីធានា
 សន្តិសុខ ស្ថិរភាពនិងភាពសម្បូររុងរឿងសេដ្ឋកិច្ចនៅតំបន់អាស៊ីឦសាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ