អាមេរិកត្រៀមខ្លួនជាស្រេចប្រើប្រាស់រាល់វិធានការដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង
(VOVWORLD) - នាថ្ងៃទី ១២ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីបារាំង លោក Emmanuel Macron បានចរចារតាមទូរស័ព្ទ ក្នុងនោះ ឯកភាពសហការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។
អាមេរិកត្រៀមខ្លួនជាស្រេចប្រើប្រាស់រាល់វិធានការដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង |
(VOVworld) – នាថ្ងៃទី ១២ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីបារាំង លោក Emmanuel Macron បានចរចារតាមទូរស័ព្ទ ក្នុងនោះ ឯកភាពសហការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ សេចក្តីប្រកាសរបស់សេតិវិ មានបានលើកច្បាស់ថា៖ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីភាពចាំបាច់នៃការ ទប់ទល់នឹងស្ថានភាពបច្ចុប្បន្នដែលកាន់តែគ្រោះថ្នាក់ឡើងៗទាក់ទិនដល់ទង្វើ បង្ករឿងហេតុ បង្កអស្ថិរភាពនិងភាពតានតឹងឡើងជណ្តើពីភាគីកូរ៉េខាងជើង។ លោក Donald Trump បានសង្កត់ធ្ងន់ថា៖ វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចរួមជា មួយសម្ព័ន្ធមិត្តនានាប្រើប្រាស់រាល់វិធានការដែលមានស្រាប់ពីការទូតសេដ្ឋកិច្ច ដល់យោធាដើម្បីទទួលឲ្យបានគោលដៅនេះ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បានអះអាងថា៖ ក្រុងឡុងមានគោលបំណង មានដំណោះស្រាយការទូតចំពោះវិបត្តិនៅលើឧបទ្វីបកូរ៉េ។ ហើយក្រុងឡុងកំពុងសហការជាមួយអាមេរិកនិងបណ្ដាដៃគូក្នុងការស្វែងរកដំណោះស្រាយការទូតសំរាប់បញ្ហានេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត សហភាពអឺរ៉ុប (EU) បានឲ្យ ដឹងថា៖ គេនឹងកោះហៅកិច្ចប្រជុំវិសាម្មញ្ញនាថ្ងៃទី ១៤ សីហា ដើម្បីពិភាក្សា អំពីភាពតានតឹងលើឧបទ្វីបកូរ៉េ៕