អាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយភាគីនានាអំពីបញ្ហាស៊ីរី
|
អាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយភាគីនានាអំពីបញ្ហាស៊ីរី |
(VOV)_សេតវិមានបានអះអាងថា៖ការចរចារអំពីសន្តិភាពនៅស៊ីរី នឹងមានអត្ថ
ន័យ ប្រសិនបើភាគីទាំងឡាយត្រូវចូលរួមការចរចារនេះ។ ថ្លែងមតិចំពោះមជ្ឈដ្ឋាន
សារព័ត៍មាន នាថ្ងៃទី២៨តុលា អ្នកនាំពាក្យសេតវិមាន លោក Eric Chultz បានអះ
អាងថា៖ អាមេរិកត្រៀមខ្លួនជាស្រេចរួមជាមួយប្រទេសទាំងអស់រ៉ាប់ទាំងរុស្ស៊ី អ៊ីរង់
ផងដើម្បី ដោះស្រាយវិបត្តិនៅស៊ីរី។
មុននោះមួយថ្ងៃ ក្រសួងការបរទេសអ៊ីរ៉ង់ បានអោយដឹងថា៖ រដ្ឋមន្ត្រីនៃប្រទេសនេះ លោក Mohammad Javad Zarif និងអនុរដ្ឋមន្ត្រីការបរទេស៣រូបទៀត នឹងចូលរួម
សន្និសីទអន្តរជាតិ ស្ដីអំពីស៊ីរី ដើម្បីស្វែងរកដំណោះស្រាយមួយ បញ្ចប់សង្គ្រាមស៊ីវិល
ដែលបានអូសបន្លាយក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅនៅប្រទេសមជ្ឈឹមបូពា៍នេះ។
នេះគឺជាលើកដំបូងហើយដែលអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តសំខាន់មួយក្នុងតំបន់ របស់ប្រធានា
ធិបតីស៊ីរី លោក Bashar Al Assad បានអញ្ជើញចូលរូមសន្និសីទអន្តរជាតិស្ដីពីស៊ីរី។
សន្និសីទនេះគ្រោងទុកប្រព្រឹត្តទៅនៅទីក្រុង Vienna (អូទ្រីស)ចាប់ពីថ្ងៃទី២៩តុលា៕