អាមេរិកទទួលស្គាល់ថា ស.ប.ប.ក. ត្រៀមខ្លួនជាស្រេចចរចាអំពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ
(VOVWORLD) - អាមេរិកបានទទួលស្គាល់ថា៖ ស.ប.ប.ក. ត្រៀមខ្លួនជាស្រេចដំណើរការ ចរចាអំពីការលុបបំបាត់កម្មវិធីអាវុធនុយក្លអ៊ែរក្នុងជំនួបកំពូលទ្វេភាគី ដែលគ្រោង នឹងប្រព្រឹត្តទៅនាខែឧសភាខាងមុខ។
អាមេរិកទទួលស្គាល់ថា ស.ប.ប.ក. ត្រៀមខ្លួនជាស្រេចចរចាអំពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ |
អាមេរិកបានទទួលស្គាល់ថា៖ ស.ប.ប.ក. ត្រៀមខ្លួនជាស្រេចដំណើរការ ចរចាអំពីការលុបបំបាត់កម្មវិធីអាវុធនុយក្លអ៊ែរក្នុងជំនួបកំពូលទ្វេភាគី ដែលគ្រោង នឹងប្រព្រឹត្តទៅនាខែឧសភាខាងមុខ។ នេះជាព័ត៌មានដែលសេតវិមាននាំចេញ នាថ្ងៃទី ៩ មេសា។ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរកំពុងអនុវត្តបណ្ដាជំនួបធ្វើ ការសំដៅត្រៀមរៀបចំសំរាប់ព្រឹត្តតិការណ៍ប្រវត្តិសាស្ត្រនេះ។ ក្នុងជំនួបរវាងមជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងនាខែមិនាកន្លងទៅ ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong Un បានសន្យាលុបបំបាត់កម្មវិធីនុយក្លេអ៊ែរហើយសម្តែងគោលបំណងចង់ជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump យ៉ាងឆាប់បំផុតដែលអាចធ្វើទៅបាន។ លោក Donald Trump បានទទួលសេចក្តីអញ្ជើញនេះ៕