អាមេរិកទទួលស្គាល់វាយតំលៃទាបការគំរាមកំហេងពី IS
|
អាមេរិកទទួលស្គាល់វាយតំលៃទាបការគំរាមកំហេងពី IS (Reuters) |
Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី២៨កញ្ញាបាន
ទទួលស្គាល់ថាវ៉ាស៊ីងតោនវាយតំលៃទាបគ្រោះអាសន្នប្រទេសស៊ីរីកើតសង្គ្រាមស៊ីវិលនឹងបង្កលក្ខណៈសំរាប់ជនប្រដាប់អាវុធឥស្លាមប្រមូលផ្ដុំឡើងវិញនិងងើប
ឡើងយ៉ាងលឿន។ ថ្លែងមតិលើកាណាល់ទូរទស្សន៍ CBS News ប្រធានាធិបតី
Barack Obama បានចាត់ទុកថា បណ្ដាជនប្រដាប់អាវុធ Al Qaeda ដែលត្រូវអាមេរិក
និងកំលាំងដំបន់វាយចេញពីអ៊ីរ៉ាក់បានប្រមូ លផ្ដុំនៅស៊ីរីដើម្បីបង្កើតក្រុមរដ្ឋឥស្លាម
ស្វ័យប្រកាស(IS)ដ៏ក្រោះថ្នាក់។ អាមេរិកបានវាយតំលៃខ្ពស់ពេកសមត្ថភាពរបស់
កងទ័ពអ៊ីរ៉ាក់បន្ទាប់ពីផ្ទេរប្រគល់អំណាចឲ្យកំលាំងនេះ។ រាល់កំហុសឆ្គងនេះបាន
ធ្វើឲ្យស៊ីរីនិងអ៊ីរ៉ាក់ក្លាយទៅជាដំបន់សុវត្ថិភាពសំរាប់ជនប្រដាប់អាវុធឥស្លាមលើ
ទូទាំងពិភពលោក។
នាថ្ងៃដ៏ដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron បានបដិសេធ
គំនិតបញ្ជូនទាហានម៉ារីនលោកខាងលិចទៅអ៊ីរ៉ាក់។ លោកចាត់ទុកថា ត្រូវប្រើ
ប្រាស់កងទ័ពជើងគោកប៉ុន្តែមិនមែនជារបស់លោកខាងលិចទេគឺកងទ័ពអ៊ីរ៉ាក់៕