អាមេរិកធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងវីរុស SARS-CoV2

(VOVWORLD) - មន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូបបានឲ្យដឹងថា ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ( Covid-19) បានចាប់ផ្តើមនា ថ្ងៃទី ១៦ ខែមីនា (តាមម៉ោងសហរដ្ឋអាមេរិក)។
 អាមេរិកធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងវីរុស SARS-CoV2 - ảnh 1 ការស្រាវជ្រាវវ៉ាក់សាំង (រូបថត៖ Union Journal)

យោងតាមមន្រ្តីមិនបញ្ចេញឈ្មោះរូបនេះ បានឲ្យដឹងថាមនុស្សដំបូងបានចូលរួមក្នុងការធ្វើតេស្តសាកល្បងចាក់វ៉ាក់សាំងប្រឆាំងវីរុស SARS-CoV2 ក្នុងថ្ងៃទី ១៦ ខែមីនា។ ដំណើរការធ្វើតេស្តនេះ នឹងត្រូវអនុវត្តចំពោះយុវជនវ័យក្មេងនិងមានសុខភាពល្អចំនួន ៤៥ នាក់ ហើយមនុស្សទាំងនេះត្រូវចាក់វ៉ាក់សាំងក្នុងកម្រិត  ផ្សេងៗពីគ្នា ដែលត្រូវបានផលិតដោយក្រុមហ៊ុន  NIH និង Moderna inc។

អ្នកចូលរួមទាំងនេះនឹងមិនរងការឆ្លងវីរុស SARS-CoV2 ឡើយ ពីព្រោះវ៉ាក់សាំងទាំងនេះមិនមានផ្ទុកវីរុសនោះទេ។ គោលបំណងនៃការធ្វើតេស្តវ៉ាក់សាំងលើកនេះគឺដើម្បីសិក្សាស្រាវជ្រាវអំពីប្រតិកម្មបន្តបន្ទាប់ និងត្រៀមសម្រាប់ការធ្វើតេស្តធំៗទៀតនាពេលខាងមុខ។ យោងតាមមន្រ្តីសុខភាពសាធារណៈសហរដ្ឋអាមេរិកបានឲ្យដឹងថាការបញ្ជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំងនេះអាចចំណាយពេលវេលារហូតដល់ ១២ ឬ ១៨ ខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ