អាមេរិកនិងកូរ៉េខាងត្បូងដំណើរការសមយុទ្ធកងទ័ពជើងអាកាសដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ធ្នូ កងទ័ពជើងអាកាសអាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្ដើម ដំណើរការសមយុទ្ធកងទ័ពជើងអាកាសរួមដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ក្នុងកាលៈទេសៈដែលការគំរាមកំហែងពីកូរ៉េខាងជើងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
យន្តហោះចម្បាំងរបស់អាមេរិក (រូបថត៖ NBC) |
សមយុទ្ធដោយឈ្មោះ “Vigilant” មានការចូលរួមរបស់ទាហាន ចំនួន១២ពាន់នាក់និងយន្តហោះគ្រប់ប្រភេទជាង២៣០គ្រឿងនៃប្រទេសទាំង២។
មុននោះ កាសែត Rodong Sinmun របស់បក្សពលកម្មកូរ៉េខាងជើងនាថ្ងៃ ទី៣ ធ្នូ បានចុះផ្សាយបទវិចារណកថា ដែលក្នុងនោះ ហៅសមយុទ្ធពោលខាង លើគឺអំពើបង្ករឿងហេតុតម្រង់ទៅលើព្យុងយ៉ាងដែលអាចនាំឲ្យកើតមានសង្គ្រាម នុយក្លេអ៊ែរមួយ៕