អាមេរិកនិងគុយបាពិភាគ្សាអំពីសំណូមពរទូទាត់សងជំងឺចិត្ត
|
អាមេរិកនិងគុយបាពិភាគ្សាអំពីសំណូមពរទូទាត់សងជំងឺចិត្ត (Image: VNA) |
(VOVworld) – អាមេរិកនិងគុយបាបានចាប់ផ្តើមដំណើរការពិភាគ្សាអំពី
បញ្ហាស្មុគ ស្មាញបំផុតក្នុងដំណើរការប្រក្រតីទំនាក់ទំនងរវាងប្រទេសទាំង
ពីរ។ ក្នុងសម័យ ពិភាគ្សានាថ្ងៃទី ៨ ធ្នូ នៅរដ្ឋធានី La Havana របស់គុយបា
អាមេរិកបានស្វែងរក ប្រាក់សងជំងឺចិត្តចំនួនពី ៧ ដល់ ៨ ពាន់លាន
ដុល្លាអាមេរិកសំរាប់ក្រុមហ៊ុននិងបុគ្គលអាមេរិកចំនួន ៦ ពាន់ មានទ្រព្យ
សម្បត្តិនៅប្រទេសកោះ ការីបេនេះដែលត្រូវបានរឹបអូសមុននេះ។ ក្នុង
ពេលនោះ រដ្ឋាភិបាលគុយបាបានស្នើរឲ្យសងជំងឺចិត្តការខាតបង់ដោយ
បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកដែលស្មើនឹង ១៨១ ពាន់លាន
ដុល្លាអាមេរិក។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ អាមេរិកនិងគុយបាបានផ្តើម
ឡើងគំនិតរបស់ខ្លួនប៉ុន្តែ គេ មិនទាន់ឈានចូលដំណើរការចរចារជាក់
ស្តែងនៅឡើយ។ ភាគីទាំងពីរបានឯក ភាពរៀបចំជំនួបធ្វើការទី ២ នា
ខែមិនាឆ្នាំ ២០១៦ ខាងមុខ៕