អាមេរិកនិងចិនតភ្ជាប់ការចរចាពាណិជ្ជកម្មឡើងវិញនៅខែតុលាខាងមុខនេះ

(VOVWORLD) - នាថ្ងៃទី ៥ ខែកញ្ញា ប្រធានក្រុមអ្នកចរចាពាណិជ្ជកម្មចិននិងអាមេរិកបានឯកភាពគ្នាធ្វើកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាន់ខ្ពស់លើកទី ១៣ នៅដើមខែតុលានៅទីក្រុងវ៉ាស៊ីនតោន។
អាមេរិកនិងចិនតភ្ជាប់ការចរចាពាណិជ្ជកម្មឡើងវិញនៅខែតុលាខាងមុខនេះ - ảnh 1 ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He (រូបថត៖ vov.vn)

ក្រសួងពាណិជ្ជកម្មចិនបានផ្សាយសេចក្តីប្រកាសដូចពោលខាងលើនេះ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He និង តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer រួមទាំងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្តុអាមេរិកលោក Steven Mnuchin។          ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះភាគីទាំងពីរបានឯកភាពគ្នាអនុវត្តសកម្មភាពជាក់ស្តែងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជម្រុញការពិគ្រោះយោបល់ទ្វេភាគី។ មុនជំនួបចរចានៅខែតុលាខាងមុខនេះ ប្រតិភូពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងធ្វើការពិគ្រោះយោបល់នៅពាក់កណ្តាលខែនេះផងដែរ។ គួរបញ្ជាក់ថានាថ្ងៃទី ១ ខែកញ្ញា អាមេរិកនិងចិនបានចាប់ផ្តើមដំឡើងពន្ធថ្មីបន្ថែមលើទំនិញរបស់គ្នាទៅវិញទៅមក។ តាមនោះរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក  Donald Trump បានយកពន្ធ ១៥ %លើទំនិញដែលនាំចូលពីប្រទេសចិនក្នុងទឹកប្រាក់សរុបចំនួន ១២៥ ពាន់លានដុល្លារអាមេរិក។ រីឯភាគីចិនវិញ ទីក្រុងប៉េកាំងបានយពន្ធបន្ថែម ៥% និង ១០% លើមុខទំនិញនាំចូលពីអាមេរិកចំនួន ១,៧១៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ