អាមេរិកនិងចិនឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធា

អាមេរិកនិងចិនឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធា - ảnh 1
រូបថតៈ ndiana.edu


(VOVworld)-នាថ្ងៃទី១៩សីហា អាមេរិកនិងចិនឯកភាពគ្នា បង្កើនការជួបប្រាស្រ័យ
និងហ្វឹកហាត់យោធារួម ដោយចាត់ទុកនេះជាផ្នែក១ក្នុងការខំប្រឹងប្រែងកសាង រាល់ទំនាក់ទំនងស្ថិរភាពជាងរវាងខឿនសេដ្ឋកិច្ចចំនួន២ធំបំផុតលើពិភពលោក ដោយមិនអើពើដល់ការខ្វែងគំនិតក្នុងបញ្ហាសន្តិសុខបណ្តាញInternet និងជំលោះ ដែនដីនៅតំបន់អាស៊ីបូព៌ា។ ថ្លែងមតិក្នុងសន្និសីទ្ធការសែតរួម បន្ទាប់ពីកិច្ចចរ​ចារជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក Chang Wanquan នៅវិមានបញ្ច​កោណ រដ្ឋមន្រ្តីការពាជាតិអាមរិក Chuck Hagel ឲ្យដឹងថា អាមេរិកសន្យានឹងកសាង​ទំនាក់
ទំនងយ៉ាងសកម្មនិងមានចរឹតលក្ខណៈស្ថាបនាជាមួយចិន ដោយសារទំនាក់
ទំនងអាមេរិក​-ចិនគឺសំខាន់សម្រាប់ស្ថិរភាពនិងសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
លោក Hagel ក៏ឲ្យដឹងថា គោលដៅនៃកិច្ចចរចារពោលខាងលើ សំដៅអះអាង
ថាទំនាក់ទំនងយោធាជាក់ស្តែងនិងចីរភាពរវាងអាមេរិកនិងចិន ជាសរសរទ្រូង
សំខាន់១សម្រាប់ទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្រ្តី Chuck Hagel បានលើកច្បាស់
ក្នុងកិច្ចចរចារនេះថា ភាគីទាំងពីក៏បានពិភាគ្សាអំពីស្ថានភាព​លើឧបទ្វីបកូរ៉េ ជំលោះដែនដីលើតំបន់សមុទ្រ Hoa Tung និងសមុទ្រខាងកើត ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ