អាមេរិកនិងចិនឯកភាពជំរុញដំណើការគ្មាននុយគ្លេអ៉ែរនៅលើឧបទ្វីបកូរ៉េ
|
បេសកជនពិសេស Davies (Reuters) |
(VOV)_ការចរចាររវាងអាមេរិក និងចិន ស្ដីពីបញ្ហានុយគ្លេអ៉ែរនៅលើឧបទ្វីបកូរ៉េ
ត្រូវបាន ប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនានិងទទួលបានលទ្ធផលសកម្មជាច្រើន។ នេះគឺជាសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិក នាថ្ងៃទី ១៥ មេសា បន្ទាប់
ពីជំនួប សន្ទនារវាងមជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិ នៅទី
ក្រុង New York។
តាមសេចក្ដីប្រកាសពោលខាងលើ បេសកជនពិសេសរបស់ចិន ទទួលបន្ទុក
បណ្ដាបញ្ហានៅលើឧបទ្វីបកូរ៉េ Wu Dawei នឹងមានជំនួបសន្ទនាផ្សេងៗទៀត ជាមួយ
បេស កជនពិសេស Davies និងមន្ត្រីផ្សេងៗទៀតរបស់អាមេរិក នៅទីក្រុងវ់ាស៊ីនតោន នាថ្ងៃទី ១៨ មេសា។ ក្នុងពេលនោះ នាសប្ដាហ៍ខាងមុខនេះ ប្រធានាធិបតីអាមេរិក
លោក Barack Obama នឹងមានដំណើរទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូងផងដែរ។
ក៏ក្នុងថ្ងៃនេះដែរ អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោកស្រី Hua Chunying បានព្រមានភាគីនានាត្រូវជៀសវាងសកម្មភាពបង្កភាពតានតឺងនៅលើឧបទ្វីបកូរ៉េផង
ដែរ។ លោកស្រី Hua Chunying បានសង្កត់ធ្ងន់ថា៖ សភាពការណ៍នៅព្យុងយ៉ាង កំពុងស្ថិតនៅក្នុងដំណាក់កាលរសើប និងប៉េកាំងបន្តរក្សារតួនាទីសកម្មក្នុងដំណើ ការចរចារដោយសន្តិវិធីនានាផងដែរ៕