អាមេរិកនិងជប៉ុនសន្យាផ្លាស់ប្តូរទិសដៅសហប្រតិបត្តិការលើវិស័យការពារជាតិ
|
អាមេរិកនិងជប៉ុនសន្យាផ្លាស់ប្តូរទិសដៅសហប្រតិបត្តិការលើវិស័យការពារជាតិ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានា
ធិបតីអាមេរិក លោក Barack Obama បានឯកភាពបង្កើនទំនាក់ទំនងសន្តិសុខសំដៅ ធានាស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំង សន្យាបង្កើតក្រុមការងាររួមទទួល បន្ទុកការផ្លាស់ប្តូរទិសដៅសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ក្នុងការជួប សន្ទនានៅសន្និសីទកំពូលបណ្ដាក្រុមសេដ្ឋកិច្ចអភិវឌ្ឍន៍និងជឿនលឿន (G-20) នៅ
ទីក្រុង Brisbane អ៊ូស្រ្តាលី នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានចាត់ ទុកថា៖ សារៈសំខាន់ចំពោះអាមេរិកនិងជប៉ុនគឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការដោយ ឈរលើមូលដ្ឋានសម្ព័ន្ធមិត្ត ជប៉ុន-អាមេរិក ដើម្បីដើរតួនាទីចម្បងនៅតំបន់អាស៊ី-
ប៉ាស៊ីហ្វិក។ ប្រធានាធិបតីអាមេរិក លោក Barack Obama បានឯកភាពអំពីសំណើរ
របស់នាយករដ្ឋមន្ត្រី Shinzo Abe។ តូក្យូនិងវ៉ាស៊ីនតោនកំពុងសហការជាមួយគ្នាក្នុង ការផ្លាស់ប្តូរទិសដៅសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីជាលើកដំបូងក្នុង
រយៈពេល ១៧ ឆ្នាំ កន្លងមក៕