អាមេរិកនឹងដំឡើងពន្ធលើផលិតផលរបស់ចិនចាប់ពីថ្ងៃទី ១០ ខែឧសភា

(VOVWORLD) - យោងតាមសេចក្ដីជូនដំណឹងរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១០ ខែឧសភា ប្រទេសនេះនឹងធ្វើការដំឡើងពន្ធពី ១០ % ទៅ ២៥% លើទំនិញនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេរិក ។
អាមេរិកនឹងដំឡើងពន្ធលើផលិតផលរបស់ចិនចាប់ពីថ្ងៃទី ១០ ខែឧសភា - ảnh 1 អាមេរិកនឹងដំឡើងពន្ធលើផលិតផលរបស់ចិនចាប់ពីថ្ងៃទី ១០ ខែឧសភា

សេចក្តីជូនដំណឹងនេះ ក៏បានបញ្ជាក់ថាខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងបង្កើតដំណើរការមួយ ដើម្បីដកផលិតផលមួយចំនួនចេញពីបញ្ជីនេះផងដែរ។ យោងតាមផែនការនេះ កិច្ចចរចាពាណិជ្ជកម្មលើកទី ១១ រវាងអាមេរិកនិងចិននឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី១០ ឧសភា។ កាលពីថ្ងៃទី ៧ ខែឧសភា ក្រសួងពាណិជ្ជកម្មចិនបានជូនដំណឹងថា ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនដើម្បីចូមរួមកិច្ចចរចាពាណិជ្ជកម្មនេះផងដែរ។ គួរបញ្ជាក់ថា នាថ្ងៃទី ៥ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថានឹងដំឡើងពន្ធពីកំរិត ១០% នាពេលបច្ចុប្បន្នលើទំនិញនាំចូលពីចិនដែលមានទឹកប្រាក់ពី ២០០ ពាន់លានដុល្លារអាមេរិក ឡើងទៅដល់កំរិត ២៥% ចាប់ពីថ្ងៃទី ១០ ខែឧសភា ព្រមទាំងគំរាមកំហែងថា នឹង"ឆាប់ៗ" យកពន្ធ ២៥% លើទំនិញនាំចូលពីចិនដែលមានទឹកប្រាក់ចំនួន ៣២៥ ពាន់លានដុល្លារអាមេរិកផងដែរ។ លោក Donald Trump បានបន្តទៀតថា ដំណើរការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្តប៉ុន្តែយឺតយាវខ្លាំងណាស់ ខណៈដែលប្រទេសចិនព្យាយាមរកវិធីដើម្បីធ្វើការចរចាឡើង      វិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ